ភ្នំពេញ៖ នារីក្លាហានវ័យប្រហែលជាង២០ឆ្នាំម្នាក់បើករថយន្តមកពីចូលរួមពិធីខួបកំណើតមិត្តភក្តិវិញបើកបររថយន្តលឿនមិនបានប្រយ័ត្តពេលហៅសួរបង្កអំពើហឹង្សាវាយគេឯងបង្កការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧និង០៧នាទីយប់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅភូមិ៤តាមបណ្តោយផ្លូវបេតុងលេខ៣៤៥(ផ្លូវទាល់)សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាបប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីវ័យជាង២០ឆ្នាំម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកBRUISEពណ៌សពាក់ស្លាកលេខភ្នំពេញ2O-9104បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវបេតុងលេខ៣៤៥ទាំងសភាពស្រវឹងស្រាបើករ៉េចង្កូតពេញផ្លូវបង្កការភ័យខ្លាចដល់អ្នករស់នៅក្បែរកន្លែងកើតហេតុក្រោយពេលប្រជាពលរដ្ឋសួរនាំ ត្រូវនារីជាអ្នកបើកបររថយន្តបង្កជេប្រមាថនិងប្រើអំពើហឹង្សាដាក់ប្រជាពលរដ្ឋថែមទៀត។
គួរបញ្ជាក់ផងដែរថា ស្ថិតក្នុងស្ថានភាពកំពុងតែច្របូកច្របល់នោះផងដែរគឺ គេពុំឃើញមានវត្តមានកម្លាំងនគរបានមូលដ្ឋានចេញមកជួយធ្វើអន្តរាគមន៍នោះទេ ទោះជាមានការទំនាក់ទំនងហៅពីពីជនរងគ្រោះយ៉ាងណាក៏ដោយ។
បន្ទាប់ពីមានការប៉ះពាល់ពាក្យសំដីនិងបង្កអំពើហឹង្សាបង្កការភ្ញាក់ផ្អើលនារីរងគ្រោះបានជេរប្រមាថបានអះអាងថាខ្លួនជាកូនមេធាវីម្នាក់ដោយមិនខ្លាចញញើតច្បាប់ទេថែមទាំងគំរាមប្តឹងពលរដ្ឋដាក់គុកទៀតផង។
បើតាមសំដីរបស់ឪពុកជនបង្កបានបញ្ជាក់ប្រាប់កាសែតនគរវត្តថា កូនស្រីគាត់ម្នាក់នេះមានចរិករឹងរ៉ូសខ្លាំងណាស់ បើទោះជារូបគាត់មិនឲ្យយករថយន្តជិះយ៉ាងណាក៏គាត់មិនស្តាប់ដែរ។
ក្រោយកើតហេតុ ដោយមានការសម្របសម្រួលពីឪពុកជនបង្កជាមេធាវីព្រមទទួលកំហុសដែលកូនបានប្រព្រឹទ្ធអំពើឆ្គាំឆ្គងនិងឈានដល់ការប្រើហឹង្សាដាក់ប្រជាពលរដ្ឋសុខចិត្តសងជម្ងឺចិត្តដល់ជនរងគ្រោះជាប្រាក់ចំនួន៣០០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ព្រែកជ័យ