សូមមេត្តាកុំមានការភ្ញាក់ផ្អើល ស្អែកនេះនឹង​ដុតកម្ទេចចោលគ្រាប់ខូចគុណភាពចំនួន២៥០តោន

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រាប់ខូចគុណភាពសរុប​២៥០​តោន​នឹងដុតម្ទេចចោលស្អែកនេះ​ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ក្នុងខេត្តកំពង់ស្ពឺ។

យោងតា​មលិខិតមួយច្បាប់បានចេញសេចក្តី​ ប្រកាសព័ត៌មានដូច្នេះថា​ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
សូមជម្រាបជូន សារធារណៈជនជាតិ និងអន្តរជាតិជ្រាបថា៖ មជ្ឈមណ្ឌលជាតិ នឹងរៀបចំធ្វើការកំទេចគ្រាប់ខូចគុណភាព ចំនួន២៥០តោន ដែលនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក​ ប្រាក់ សុខុន​ ឧបនាយក​ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា៖ គ្រាប់ខូចគុណភាព ចំនួន២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកំដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាព​ ពុកផុយងាយនិងផ្ទះ អាចប្រឈមនឹងហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន​ និងទប់​ ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់​ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ នឹងរៀបចំពិធីកំទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោលចាប់ពី ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែតុលា
ឆ្នាំ ២០១៩ ។

មជ្ឈមណ្ឌលជាតិ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរដែនដីក៏ដូចជាប្រជាជនទាំងអស់ដែលកំពុងរស់ក្នុង និងជុំវិញតំបន់ក្បែរសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ សូមមេត្តាកុំមានការភ្ញាក់ផ្អើល ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print