ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ឲ្យដឹង​ថា សិស្សប្រឡងបាក់ឌុប​ឆ្នាំនេះ​ជាប់​ជាង៦០ភាគរយ​ ​

ចែករំលែក៖

ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ឲ្យដឹង​ថា​ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​បាក់ឌុប​ឆ្នាំ២០១៩នេះ​ ​មាន​បេក្ខជន​រហូតដល់​ទៅ៦៨ភាគរយ​បាន​ជាប់​ជាស្ថាពរ​ ​ក្នុង​នោះ​ ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​ ​A​ ​មាន​ចំនួន​ ​៤៤៣នាក់​ ​ខណៈ​កាលពីឆ្នាំទៅ​មាន​ចំនួន​ ​ត្រឹម៤០៨នាក់​។​

​ប្រភពបញ្ជាក់ថា បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​ ​A​ ​ទាំង​ ​៤៤៣នាក់​នោះ​ ​មក​ពី​រាជធានី​ភ្នំពេញ​ ​១៤១នាក់​,​ ​ខេត្តសៀមរាប​ ​៣៨នាក់​,​ ​បាត់ដំបង​ ​៣២នាក់​,​ ​តាកែវ​ ​២៩នាក់​,​ ​កំពង់ចាម​ ​២៧នាក់​,​ ​ព្រៃវែង​ ​២៧នាក់​,​ ​បន្ទាយមានជ័យ​ ​២៥នាក់​,​ ​កណ្តាល​ ​២៣នាក់​,​ ​កំពត​ ​២៣នាក់​,​ ​ត្បូងឃ្មុំ​ ​១៥នាក់​,​ ​កំ​ពង់​ថំ​ ​១៤នាក់​,​ ​ព្រះសីហនុ​ ​១៣នាក់​,​ ​ស្វាយរៀង​ ​៨នាក់​,​ ​ពោធិ៍សាត់​ ​៧នាក់​,​ ​កំពង់ឆ្នាំង​ ​៦នាក់​,​ ​កំពង់ស្ពឺ​ ​៦នាក់​,​ ​ក្រចេះ​ ​៤នាក់​,​ ​រតនគិរី​ ​២នាក់​,​ ​កោះកុង​ ​១នាក់​,​ ​មណ្ឌលគិរី​ ​១នាក់​ ​និង​ឧត្តរមានជ័យ​ ​១នាក់​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​សម្រាប់​បេក្ខជន​ដែល​ជាប់​និទ្ទេស​ ​B​ ​មាន​ចំនួន​ ​២៤៣០នាក់​ ​និទ្ទេស​ ​C​ ​មាន​ចំនួន​ ​៥៨៤៧នាក់​,​ ​និទ្ទេស​ ​D​ ​មាន​ចំនួន​ ​១៤១០០នាក់​ ​និង​និទ្ទេស​ ​E​ ​មាន​ចំនួន​ ​៥៦២៣២នាក់ ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print