កម្លាំងសមត្ថកិច្ចការពារធនធានធម្មជាតិខេត្តពោធិ៍ បង្ក្រាបនិងកាត់កម្ទេចចោលរថយន្ត៤គ្រឿង បម្រើឲ្យបទល្មើសឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះកម្លាំងកងរាជអាវុធហត្ថ បានបន្តការងារចុះស្រាវ ជ្រាវបង្ក្រាបរថយន្តប្រភេទកែច្នៃ ដឹកជញ្ជូនបទល្មើសឈើចំនួន២គ្រឿង នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ចំពោះមធ្យោបាយបម្រើឲ្យបទល្មើសខាងលើនេះ កម្លាំងបានប្រើខ្យល់អ៊ីដ្រូហ្សែន ដើម្បីកាត់ផ្ដាច់បំផ្លាញចោលរថយន្តនេះ ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចការពារធនធានធម្មជាតិ ក៏បានបង្ក្រាបត្រាក់ទ័របានចំនួនពីរគ្រឿង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សរុបមកដល់ថ្ងៃនេះសរុបរកឃើញចំនួន៤គ្រឿង ហើយត្រូវកាត់បំផ្លាញចោល ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print