ក្រោយអ៊ីរ៉ង់លក់ប្រេងអស់​ បានប្រកាសថានឹងដោះលែងនាវារបស់អង់គ្លេសឆាប់ៗនេះ

ចែករំលែក៖

នាវាដឹកប្រេងរបស់អ៊ីរ៉ង់​ដែលអង់គ្លេសបានចាប់នាពេលកន្លងមក បានទៅដល់គោលដៅដាក់ប្រេងរួចរាល់​នៅជិតប្រទេសស៊ីរី​ ។ នៅពេលនេះអ៊ីរ៉ង់ក៏បានប្រកាសថានឹងដោះ​លែង​នាវាដឹកប្រេងអង់គ្លេសនាពេលឆាប់ៗ។ នាវា​ដឹកប្រេង​អង់គ្លេស​ត្រូវអ៊ីរ៉ង់ចាប់​​នៅតំបន់​ឈូង​សមុទ្រ​កាលពីខែកក្កដា ឆ្នាំ២០១៩ អំឡុងពេលកំពុងមានភាពតានតឹងខ្លាំង​ជាមួយអាមេរិក​សម្ពន្ធមិត្តអង់គ្លេស ។ 

លោក Abbas Mousavi អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បានថ្លែងថា «ជំហានដ៏ចាំបាច់» ដោះលែង​នាវា​ដឹកប្រេង​ឲ្យមានសិរីភាពនោះ គឺកំពុងដំណើរការ ។ លោកបញ្ជាក់ថា ជំហានចុងក្រោយ​តាមទម្រង់បែបបទផ្លូវច្បាប់ គឺកំពុង​ស្ថិតនៅដំណាក់កាលនៃដំណើរការ ហើយ​ជាបំណងរបស់ព្រះជាម្ចាស់ នាវានោះ នឹងដោះលែង​នៅថ្ងៃឆាប់ៗខាងមុខ ។ 

សូមបញ្ជាក់ថា អ៊ីរ៉ង់ ចាប់នាវាដឹកប្រេងអង់គ្លេស ជាការសងសឹកចំពោះ​អាជ្ញាធរអង់គ្លេស​បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយចោទប្រកាន់​ដឹកប្រេង​ទៅកាន់ប្រទេសស៊ីរី រំលោភច្បាប់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប ។ 

នាវាដឹកប្រេងអ៊ីរ៉ង់ ត្រូវបានអាជ្ញាធរ​ Gibraltar ដោះលែង​កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រោយធានាអះអាង​លាយលក្ខណ៍អក្សរពី​អ៊ីរ៉ង់ថា នាវានោះ​មិនទៅកាន់ប្រទេស​ដែលស្ថិតក្រោម​ច្បាប់ទណ្ឌកម្មអឹរ៉ុបនោះឡើយ ។ ទីក្រុងតេអេរ៉ង់​បានបដិសេធន៍ថា បានធ្វើកិច្ចសន្យាណាមួយ​ចំពោះ​ការដោះលែងនាវាដឹកប្រេង​ពីអង់គ្លេស​នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះ បាននិយាយថា នាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿង បានចូលទៅដល់បន្ទាត់ នៃជម្លោះ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចលោកខាងលិចនោះ ហើយបានទៅដល់គោលដៅ និងលក់ប្រេងរបស់ខ្លួនរួចហើយ។

អ្នកនាំពាក្យ លោក Abbas Mousavi បានប្រាប់ស្ថានីយទូរទស្សន៍ ដោយមិនបានបង្ហាញ ថាតើនាវាដឹកប្រេងនោះ ត្រូវបញ្ជូនទៅណានោះទេ។នាវាដឹកប្រេង Adrian Darya 1 បានចាកចេញពីប្រទេសស៊ីរី កាលពីសប្តាហ៍មុន ហើយត្រូវ ថតរូបភាពបាន តាមរយៈផ្កាយរណប នៅជិតកំពង់ផែ Tartus ប្រទេសស៊ីរី។

ទូរទស្សន៍របស់រដ្ឋ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះថា អ៊ីរ៉ង់ក៏បាននិយាយផង​ដែរ​ថា ខ្លួនអាចដោះលែងនាវាដឹកប្រេងរបស់អង់គ្លេស មួយគ្រឿង ដែលខ្លួនចាប់ នាពេលឆាប់ៗនេះ បន្ទាប់​ពីបញ្ចប់ការសាកសួរតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេស លោក អាបាស់ មូសវី បានប្រាប់ទូរទស្សន៍របស់រដ្ឋថា “ខ្ញុំសង្ឃឹមថា នីតិវិធីនេះនឹងត្រូវបានបញ្ចប់ នាពេលឆាប់ៗ ហើយនាវាដឹកប្រេងនោះ​ ក៏នឹងត្រូវដោះលែង”វិញផងដែរ។

កាលពីខែកក្កដា អ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងអង់គ្លេសមួយគ្រឿង នៅជិតច្រកសមុទ្រ Hormuz ក្រោមការចោទប្រកាន់ ពីបទរំលោភដែនសមុទ្ររបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលកងកម្លាំងអង់គ្លេស បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿង នៅក្បែរដែនសមុទ្រ ហ្គីប្រាតា (Gibraltar) ក្រោមការ​ចោទប្រកាន់ថា ដឹកប្រេងទៅឲ្យប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ក្រោយមក នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿងនោះ ក៏ត្រូវបានអាជ្ញាធរ Gibraltar ដោះលែងវិញ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊ីរ៉ង់ ក៏បានដោះលែងនាវិក៧នាក់ ក្នុងចំណោមសមាជិក២៣នាក់ នៅលើនាវា ដែលមានដោតទង់ជាតិអង់គ្លេស៕

...

A view of the Grace 1 super tanker i near a Royal Marine patrol vessel in the British territory of Gibraltar, Thursday, July 4, 2019. Spain’s acting foreign minister says a tanker stopped off Gibraltar and suspected of taking oil to Syria was intercepted by British authorities after a request from the United States. (AP Photo/Marcos Moreno)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print