កីឡាករ​ សេង​ សាំង​រតនា​ក្លាយជា​វីរបុរស​ របស់​ក្រុម​អាណាចក្រ​បៃតង​លើក​ពាន​ Soccer​ League​ 2015

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ សេង​ សាំង​រតនា​ បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស​ ក្រោយ​ពី​នាំ​សំណាង​ឲ្យ​ក្រុម​អាណា​ ចក្រ​បៃតង​លើក​ពានរង្វាន់​ Soccer​ League​ 2015​ រដូវ​កាល​ទី​៣​ នៅ​ម៉ោង​បន្ថែម​ដោយ​ទាត់​បាល់​បញ្ចូល​ទី​ ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ទីលាន​ពហុ​ កី​ឡ​ ដ្ឋា​ន​ជាតិ​ក្នុង​លទ្ធផល​១-០​។​

Soccer League

​សកម្មភាព​ប្រកួត​គួរ​ឲ្យ​ព្រឺព្រួច​ រវាង​ក្រុម​អាណាចក្រ​បៃតង​ នឹង​ យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ពុំ​បាន​ដំអក់​យូរ​ ឡើយ​ ចាប់តាំងពី​វិនាទី​ដំបូង​នៃ​ការ​ប្រកួត​តង់​ទី​១​ក៏​ដូច​ក្នុង​តង់​ទី​២​ដែរ​ គូភាគី​ម្ខាងៗ​ បាន​សម្រុក​ទៅ​រក​សំ​ណា​ ញ់​ទី​ដៃគូ​រៀងៗ​ខ្លួន​ នៅ​ពេល​ឆក​បាល់​ពី​ជើង​គូភាគី​របស់​ខ្លួន​បាន​ម្តងៗ​ ប៉ុន្តែ​គ្មាន​ក្រុម​ណាមួយ​អាច​ រក​គ្រាប់​ បាល់​នាំមុខ​បាន​នោះ​ទេ​។​

​លទ្ធផល​០-០​ បាន​អូស​បន្លាយ​រហូត​ជាង​៩០​នាទី​នៃ​ការ​ប្រកួត​ទើប​កីឡាករ​ សេង​ សាំង​រតនា​ របស់​ ក្រុម​អាណាចក្រ​បៃតង​ មានឱកាស​ទាត់​បាល់​បញ្ចូល​ទី​ ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វេ​ស៊ី​ បាន​សម្រេច​នៅ​ចុង​ម៉ោង​ បន្ថែម​បង្គ្រប់​ធ្វើ​ឲ្យ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ចាញ់​ទាំង​មិន​អស់ចិត្ត​ ពីព្រោះ​ពួក​គេ​សង្ឃឹមថា​ ការ​ប្រកួត​នេះ​ អាច​ ឈាន​ដល់​ការ​ថែម​ម៉ោង​១៥​នាទី​២​ដងនោះ​។​

​កីឡាករ​ សេង​ សាំង​រតនា​ បាន​ក្លាយជា​ វីរបុរស​ ក្រុម​អាណាចក្រ​បៃតង​ និង​គ្រង​តំណែង​ម្ចាស់​ ស្បែកជើង​មាស​ ប្រចាំ​រដូវ​កាល​ទី​៣​នៃ​ពានរង្វាន់​Soccer​ League​ 2015​ ដែល​មាន​ សមាសភាព​ក្រុម​ កីឡាករ​ចូលរួម​ចំនួន​៤២​ដំណាក់កាល​ជម្រុះ​ជុំ​ទី​១​ និង​ ដំណាក់កាល​ជម្រុះ​ជុំ​ទី​២​វគ្គ​៣២​ក្រុម​ចែក​ជា​៨​ពូ​ល​ ហើយ​ក្រុម​អាណាចក្រ​បៃតង​បាន​លេង​ឈ្នះ​បន្តបន្ទាប់​រហូត​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លេង​ឈ្នះ​ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ព្រមទាំង​បាន​លើក​ពាន​ ពាន​ Soccer​ League​ 2015​តែ​ម្តង​ ។​

​សម្រាប់​ជ័យ​លា​ភី​ជើងឯក​ ដែល​ក្រុម​អាណាចក្រ​បៃតង​ លើក​ពានរង្វាន់​ Soccer​ League​ 2015​ ទទួល​ បាន​មេដាយមាស​ម្នាក់​១​គ្រឿងក្នុង​ចំណោម​សមាជិក​ក្រុម​២៥​នាក់​ អម​ជាមួយ​ថវិកា​ ចំនួន​១០​លាន​ រៀល​។​ ក្រុម​យុវជន​វ៉ិ​ច​តូ​រី​អេ​ហ្វ​ស៊ី​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​គ្រឿង​ អម​ជាមួយ​ ថវិកា​ ចំនួន​ ៧​លាន​រៀល​ និង​ចំណាតថ្នាក់​លេខ​៣​ ធ្លាក់​ទៅ​លើ​ក្រុម​យុវជន​ក​-១២​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ម្នាក់​១​ គ្រឿង​ រួម​ជាមួយ​ថវិកា​ចំនួន​៥​លាន​រៀល​។​

​ចំណែកឯ​ក្រុម​យុវជន​ខេត្តកំពង់ចាម​ ទទួល​តំណែង​ ក្រុម​ដែល​លេង​ល្អ​(Fair​ Play)​ ទទួល​បាន​ថវិកា​ លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ ។​ ដោយឡែក​កីឡាករ​សេង​ សាំង​រតនា​ របស់​ក្រុម​អាណាចក្រ​បៃតង​ ទទួល​ បាន​ស្បែកជើង​មាស​ អម​ជាមួយ​ថវិកា​ចំនួន​១​លាន​រៀល​ តាម​រយៈ​ការ​ទាត់​បាល់​បញ្ចូល​ទី​ដៃគូ​របស់​ខ្លួន​ អំឡុង​ ពេល​ប្រកួត​ពានរង្វាន់​ Soccer​ League​ 2015​ បាន​ ចំនួន​៩​គ្រាប់​និង​ជួយ​ឲ្យ​ក្រុម​អាណាចក្រ​បៃតង​លើក​ពាន​ Soccer​ League​ រដូវ​កាល​ឆ្នាំ​២០១៥​។​

​កីឡាករ​នួន​ វាសនា​ ជាប់​ចំណាត់ថ្នាក់​ជា​អ្នកចាំទី​ល្អ​ មក​ពី​ក្រុម​យុវជន​ក​-១២​ ទទួល​បាន​ថវិកា​លើក​ ទឹកចិត្ត​ចំនួន​១​លាន​រៀល​ និង​លោក​ ទុ​យ​ វិច្ឆិកា​ ក្លាយជា​អាជ្ញាកណ្តាល​ដឹកនាំ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ល្អ​ ទទួល​បាន​ថវិកា​ចំនួន​១​លាន​រៀល​ផង​ដែរ​៕​

Soccer League2015

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print