ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោក ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១២ និង១៥ នាទី ថ្ងៃត្រង់ថ្ងៃទី ២៨ ខែធ្នូ បានអញ្ជើញចុះមកសាកសួរសុខទុក្ខលោកតា គង់ ស្រ៊ុន អាយុ ៩១ អតីតអនុប្រធានគណៈកម្មាធិកាប្រជាជនខេត្តបាត់ដំបង ចន្លោះឆ្លោះឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩១ ក្នុងរបបរដ្ឋកម្ពុជា ។ ការអញ្ជើញសាកសួរសុខទុក្ខនិងនាំយកឋវិកាចំនួន ២០០០ ដុល្លា ទៅប្រគល់ជូនលោកតា គង់ ស្រ៊ុន គឺជាការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ស ខេង ចំពោះអតីតមន្ត្រីចាស់ៗដែលចូលនិវត្តន៍កន្លងមក ។
លោកតា គង់ ស្រ៊ុន ក៏ដូចជាក្រុមគ្រួសារមានក្ដីរំភើបចិត្តរីករាយឥតឧប្បមាចំពោះការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ស ខេង ដែលបានអញ្ជើញមកសាកសួរសុខទុក្ខលោកតាដល់គេហដ្ឋានតែម្ដង និងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង និងសូមគោរពជូនពរសម្ដេច ស ខេង និង លោកស្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕
ដោយ៖ សុខ ខេមរា