ឃុបឃិត​គ្នា​ស៊ី​ញ៉េ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​ធ្វើ​ឱ្យ​អ្នក​ នេសាទ​នៅ​ទីនោះ​ក្ដៅក្រហាយ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ប្រជា​នេសាទ​សមុទ្រ​ ៣​ឃុំ​មាន​ចំនួន​រាប់​ពាន់​គ្រួ​សារបាន​ប្រតិកម្ម​ឆ្លើយ​តប​និង​ការ​ឃុបឃិត​គ្នា​ពី​ សំណាក់​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​ ក្នុង​តំបន់​នេសាទ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ របស់​ពួក​គាត់​ ។​

IMG_1104

​ប្រតិកម្ម​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​ គ្នា​ផ្ដិត​មេដៃ​ប្ដឹង​អ្នក​ស៊ី​ញ៉េ​ និង​អ្នកខ្លះ​ ទៀត​និយាយ​ថា​ចាំ​ដល់​ពេល​ឈ្មួញ​មក​ កសាង​ទីតាំង​ចិញ្ចឹម​គ្រែង​លើ​កន្លែង​ដែន​នេសាទ​ពួក​គាត់​និង​ប្រើប្រាស់​វិធី​គ្រប់​ រូបភាព​ដើម្បី​បំផ្លិចបំផ្លាញ​ចោល​ហើយ​អ្នកខ្លះ​ទៀត​និយាយ​ថា​ មិន​ចាំបាច់​ទៅ​ ធ្វើ​ទីតាំង​នោះ​ទេ​គ្រាន់តែ​ឃើញ​កម្មករ​ មក​នាំ​គ្នា​ចាប់​វាយ​តែ​ម្ដង​ ។​

​ប្រជា​នេសាទ​ម្នាក់​សុំ​មិន​បញ្ចេញ​ ឈ្មោះ​បាន​និយាយ​ថា​ អ្នក​ដែល​មក​សុំ​ ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​នៅ​ក្នុង​ដែន​ នេសាទ​ពលរដ្ឋ​កោះ​ខ្យង​នោះ​ជា​ថៅកែ​ នាំ​កូន​គ្រែង​ទៅ​ប្រទេស​វៀតណាម​ហើយ​ការ​ស្នើ​សុំ​ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​នៅ​ កោះ​ខ្យង​នេះ​វា​គ្រាន់តែ​ជា​លេស​មួយ​បង្ក​រការ​ក្ដៅក្រហាយ​ដល់​ប្រជា​នេសាទ​ក្រី​ ក្រ​តែ​ប៉ុណ្ណោះ​តែ​ធាតុ​ពិត​គឺ​គេ​មាន​បំណង​ មក​ប្រមូល​ទិញ​កូន​គ្រែង​ឈាម​ពី​តំបន់​ កោះ​ខ្យង​ដឹក​យក​ទៅ​ប្រទេស​វៀតណាម​។​

​លោក​ ឯម​ ភា​ ប្រធាន​សង្កាត់​រដ្ឋ​ បាល​ជលផល​ស្រុក​ព្រៃ​នប់​ខេត្ដ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ ពាក្យ​ស្នើ​សុំ​ចិញ្ចឹម​គ្រែង​ ឈាម​នោះ​បាន​ដាក់​ជូន​ទៅ​ដល់​ចៅហ្វាយ​ ស្រុក​ព្រៃ​នប់​ពិនិត្យ​ហើយដោយ​មាន​ចុះហត្ថលេខា​ឯកភាព​ពី​លោក​ រស់​ ហាក់​ ប្រធាន​សហ​គម​នេសាទ​និង​ព្រៃឈើ​ ឧទ្យាន​ជាតិ​រាម​ និង​លោក​ យន់​ ឆេ​ង​ មេ​ ឃុំ​អូរ​ជ្រៅ​រួម​នឹង​រូប​លោក​ផង​ដែរ​ ប៉ុន្ដែ​ បាន​ឬ​មិន​បាន​សម្រេច​ថ្នាក់ដឹកនាំ​ខាង​ លើ​ទៀត​។​

​ពាក់ព័ន្ធ​នឹង​ការ​ចុះហត្ថលេខា​ឯកភាព​លើ​ពាក្យ​ស្នើ​សុំ​ច្បាប់​ចិញ្ចឹម​គ្រែង​ ឈាម​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​ ២០១៥​លោក​ នៅ​ កា​រុន​ ប្រធាន​បរិស្ថាន​ ឧទ្យាន​ជាតិ​រាម​បាន​និយាយ​ប្រាប់​ថា​ លោក​ រស់​ ហាក់​ ប្រធាន​សហ​គម​នេសាទ​ និង​ព្រៃឈើ​ឧទ្យាន​ជាតិ​រាម​កំពុង​ប្រព្រឹត្ដ​ខុស​លក្ខន្ដិកៈ​របស់​ឧទ្យាន​ជាតិ​រាម​ហើយ​ ដោយ​ហ៊ាន​ចុះហត្ថលេខា​ឯកភាព​ឱ្យ​គេ​មុន​បាត់​ទៅ​ហើយ​ទើប​រាយការណ៍​តាម​ ក្រោយ​ ប្រការ​នេះ​លោក​និង​ធ្វើ​របាយ​ ការណ៍​ទៅ​ថ្នាក់លើ​ជា​បន្ទាន់​ផង​ដែរ​ ។​

​លោក​ នៅ​កា​រុន​ បាន​បញ្ជាក់​ថា​ តំបន់​ដែន​នេសាទ​របស់​ពលរដ្ឋ​នៅ​កោះ​ខ្យង​នោះ​ពិតជា​មានការ​ពាក់ព័ន្ធ​នឹង​ដែន​ឧ​ទ្យា​ជាតិ​រាម​យ៉ាង​ពិតប្រាកដ​ ហើយ​ ករណី​នេះ​ប្រសិនបើ​ភាគី​ខាង​ជលផល​ សម្រេច​ឱ្យ​ឈ្មួញ​មែន​នោះ​ក៏​ភាគី​ខាង​ ឧទ្យាន​ជាតិ​រាម​មិន​ឯកភាព​ដែរ​ ព្រោះ​ មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ រាស្ដ្រ​ច្រើន​ណាស់​គឺ​មាន​រហូត​ដល់​ទៅ​ ៣​ឃុំ​ឯណោះ​ ។​

​លោក​ នេន​ ចំរើន​ ប្រធាន​ខណ្ឌ​រដ្ឋ​ បាល​ជលផល​ខេត្ដ​ព្រះ​សីហ​នុ​បាន​មាន​ ប្រសាសន៍​ថា​ ករណី​នេះ​លោក​មិន​ទាន់​ បាន​ទទួល​ព័ត៌មាន​និង​ឯកសារ​មក​ពិនិត្យ​នៅឡើយ​ទេ​ប៉ុន្ដែ​កន្លង​ទៅ​ក៏​មានការ​ស្នើ​សុំ​ចិញ្ចឹម​គ្រែង​ឈាម​ក្រោម​រូបភាព​ដូច​គ្នា​នេះ​២​ឬ​៣​ករណី​ហើយ​ដែរ​ តែ​បរាជ័យ​ ព្រោះ​មានការ​ប៉ះពាល់​ដល់​ការ​រស់នៅ​ របស់​ប្រជា​នេសាទ​នៅ​ទីនោះ​ច្រើន​ ។​

​លោក​ ទិ​ត្យ​ វុ​ទ្ធី​ អភិបាលស្រុក​ព្រៃ​នប់​ មិន​អាច​ទំនាក់ទំនង​សាកសួរ​រឿង​លិខិត​ស្នាម​នោះ​បាន​ទេ​ ។​ ទោះជា​យ៉ាងនេះ​ក្ដី​ ប្រជាពលរដ្ឋ​សង្ឃឹមថា​ លោក​អភិបាល​ ស្រុក​នឹង​ពិចារណា​ឡើង​វិញ​ ៕​

IMG_1105

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print