ជនជាតិចិនយករថយន្តមិត្តភក្តិជានារីខ្មែរ ជិះទៅបាត់យូរពេកផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់រួមនិងមិត្តភក្តិក្រោយត្រឡប់មកពីចូលរួមកម្មវិធីជប់លៀងរួចត្រូវមិត្តភក្តិម្នាក់ទៀតជាជនជាតិចិន្តបានខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរភ័យស្លន់ស្លោបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១នឹង៣៥នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ដា លីន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអ្នកលក់ដូរតាមអន ឡាញបានអោយដឹងថា មុនពេលដែលកើតហេតុស្ត្រីរងគ្រោះបាននាំគ្នាទៅធ្វើខួបកំណើតនៅក្នុងសណ្ឋាគារមួយកន្លែងដែលមានយីហោ (រីវើលផាលេស) នៅសង្កាត់ស្រះចកខណ្ឌដូនពេញ​ ក្នុងនោះក៏មានមិត្តភ័ក្រ ប្រុសៗជាជនជាតិចិនចំនួន៤នាក់ទៀតចូលរួមជាមួយដោយជនរងគ្រោះនឹងជនជាតិចិនស្គាល់គ្នារយះពេលជិតមួយឆ្នាំមកហើយរាប់អានគ្នាធម្មតាលុះពេលដែលកម្មពិធិរួចជនសង្ស័យជាជនជាតិចិនបានបបួលជន រងគ្រោះអោយមកលេងផ្ទះខ្លួននៅឯផ្លូវកែវចន្តា ចំណុចកើតហេតុខាងលើខណពេលជិះមកដល់ក៏ស្រាបតែ ជនសង្ស័យនោះបានលួចយករថយន្តរបស់ជនរងគ្រោះម៉ាកMPlusពណ៌ក្រហម ដែលមានពាក់ស្លាកលេខភ្នំពេញ2BA-7268ជិះចេញទៅក្រៅ ។ ដោយបាត់យូរជនរងគ្រោះបានទៅតេប្តឹងសមត្ថកិច្ចអន្តរាគមន៍ដែលឈរជើងនៅគោលដៅរង្វង់មូលព្រហ្មអោយមកជួយអន្តរាគមន៍រហូតដល់បានរយះពេលជិតមួយម៉ោងទើបជនសង្ស័យបានបើកយករថយន្តត្រឡប់មកវិញផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ រួចក៏បើករថយន្តជិះចេញទៅផ្ទះបាត់តែម្តង ៕​ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print