Grab បញ្ជាក់ពីការប្ដេជ្ញាចិត្តលើមុងារសុវត្ថិភាព 

ចែករំលែក៖

ភ្នំពេញ៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីហៅយាន្តជំនិះលើទូរស័ព្ទដៃបានបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនទៅលើមុខងារសុវត្ថិភាព ជាមួយការដាក់ឲ្យដំណើរការ កម្មវិធី  មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរ (Passenger Saftety Centre) ក្នុងកម្មវិធីទូរស័ព្ទដៃនាពេលខាងមុខនេះ

ជាមួយនឹងមុខងារថ្មីបំផុតនេះអ្នកដំណើរនឹងអាចចែករំលែកព័ត៌មានលម្អិតអំពី ការជិះនិងទីតាំង បច្ចុប្បន្នរបស់របស់ខ្លួន ហើយអ្នកធ្វើដំណើរអាចចូលទៅកាន់មជ្ឈមណ្ឌលផ្ដល់ជំនួយ ក៏ដូចជាអាចផ្ញើសារ ជូនដំណឹងទៅដល់អ្នកណាម្នាក់ សម្រាប់ធ្វើការទំនាក់ទំនងបន្ទាន់របស់ពួកគេផងដែរ។កម្មវិធីថ្មីនេះធ្វើឡើង បន្ទាប់ពី Grab បានណែនាំមុខងារនៃកម្មវិធីស្រដៀងគ្នាក្នុងកម្មវិធីលើ ទូរស័ព្ទដៃសម្រាប់ដៃគូបើកបររបស់ខ្លួនកាលពីដើមឆ្នាំនេះ ដែលដៃគូរបើកបរអាចចែករំលែកទីតាំងរបស់ ពួកគាត់ ឬធ្វើការទំនាក់ទំនងជំនួយបន្ទាន់ដោយផ្ទាល់ពីកម្មវិធីរបស់ពួកគាត់។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «​យើងកំពុងតែស្វែងរកមធ្យោបាយបំពាក់កម្មវិធីបច្ចេកវិទ្យា ដើម្បីពង្រឹងសុវត្ថិភាពទាំងអ្នកដំណើរ និងដៃ គូបើកបរ។ នៅចុងបញ្ចប់នៃការធ្វើដំណើរ ទាំងអ្នកដំណើរ និងដៃគូបើកបរ អាចវាយតម្លៃលើបទ ពិសោធន៍នៃការធ្វើដំណើរបានប្រសិនបើភាគីណាមួយវាយតម្លៃលើបទពិសោធន៍មិនល្អ យើងមានការ ក្រើនរំលឹកដោយស្វ័យប្រវត្តិ ដែលជាការជូនដំណឹងដល់ក្រុមការងារសុវត្ថិភាព និងគុណភាពរបស់យើង ដើម្បីស៊ើបអង្កេតបន្តអំពីការវាយតម្លៃនេះ»

លក្ខណៈពិសេសរបស់កម្មវិធីថ្មីនេះ គឺជាការបន្ថែមលើមុខងារសុវត្ថិភាពដែលមានស្រាប់ជាច្រើន ដែលGrab បានអនុវត្តរួចមកហើយ ដូចជាការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពឡើងវិញដល់ដៃគូ បើកបរ ការត្រួតពិនិត្យលើគំរូនៃការបើកបរ ក៏ដូចជាការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់ទាំងអ្នក ដំណើរ និងអ្នកបើកបរក្នុងអំឡុងពេលធ្វើដំណើរជាមួយ Grab

បើទោះបីជាទើបតែបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលតិចជាង២ឆ្នាំក៏ដោយ Grab មានភាពជោគជ័យយ៉ាងខ្លាំង និងនាំមុខគេទាំងផ្នែកសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកបើកបរ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់មួយនេះ។មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់អ្នកដំណើរក្នុងកម្មវិធីរបស់ Grab ត្រូវបានរំពឹងថានឹងអាច ប្រើប្រាស់បានទាំងអស់គ្នានៅចុងខែកញ្ញានេះ៕ ដោយ វឌ្ឍនា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print