សាឡង់ដឹកខ្សាច់ក្រុមហ៊ុន ចាន់ ណា បើកបុកសសរស្ពានព្រែកតាមាក់ មិនទាន់អាចយកចេញបាន , លោក ស៊ុន ចាន់ថុល កំពុងរកយុទ្ធសាស្ត្រថ្មី

ចែករំលែក៖

ខេត្តកណ្តាល៖ សាឡង់ដឹកខ្សាច់ក្រុមហ៊ុន ចាន់ ណា ដែលបើកបុកសសរស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពេលនេះ អាជ្ញាធរមិនទាន់យកចេញបាននៅឡើយទេ ដោយសារបញ្ហាមួយចំនួន ។

លោក គង់ វិមាន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលកំពុងវត្តមាននៅទីតាំងកើតហេតុ ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ប្រតិបត្តិការដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រហូតមកទល់ពេលនេះ អាជ្ញាធរពុំទាន់អាចយកសាឡង់ដឹកខ្សាច់ចេញពីសសរស្ពានព្រែកតាមាក់ បាននៅឡើយទេ ដោយសារទឹកទន្លេហូរខ្លាំងនិងទម្ងន់សាឡង់ដឹកខ្សាច់នេះ ធ្ងន់ពេកប្រមាណជាង១០០០ម៉ែត្រគីបឯណោះ ។

លោក គង់ វិមាន បន្តថា ទោះបីយ៉ាងណា អាជ្ញាធរកំពុងរកយុទ្ធសាស្ត្រថ្មី ដើម្បីយកសាឡង់នេះ ចេញទាល់តែបាន នៅក្នុងថ្ងៃនេះ ។ ជាមួយគ្នានេះ ម្ចាស់សាឡង់ក៏បានចូលរួមជាមួយអាជ្ញាធរផងដែរ ។ ប៉ុន្តែចំណាត់ការផ្លូវច្បាប់ គឺ នឹងនិយាយគ្នានៅពេលក្រោយ ។

សូមបញ្ជាក់ថា ករណីសាឡង់ដឹកខ្សាច់បុកទើរលើទម្ររសសរស្ពានព្រែកតាមាក់ នេះ បានកើតឡើងការពីអំឡុងម៉ោង២រសៀល ថ្ងៃទី៨ ខែកញ្ញា កន្លងទៅ ហើយមកដល់ពេលនេះនៅមិនទាន់ ធ្វើការអូសចេញនៅឡើយនោះទេ ហើយក៏មិនទាន់អាចប៉ាន់ប្រមាណថា ប៉ះពាល់ឬមិនប៉ះពាល់ទៅដល់សសរស្ពាននោះដែរ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print