លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពែញ៖ លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានី បានបញ្ជាក់បែបនេះ ខណៈលោកស្រី
បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយ សេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីថ្ងៃទី១០ ខែ ឆ្នាំ២០១៩ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការចុះមូលដ្ឋានរបស់យើង​នេះមាន​សារៈសំខាន់ណាស់ ពោលគឺ៖ ទី១,លើក​កម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ សកម្មភាពរបស់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពី​ជីវភាព​រស់នៅ និងបានស្ដាប់នូវកង្វល់ សំណើ សំណូមពរ​ បញ្ហាប្រឈមនានា​នៅតាមមូលដ្ឋាន។ ទី២, ផ្សព្វផ្សាយ កម្មវិធីនយោបាយ និងសមិទ្ធផលនានា​របស់ រាជរដ្ឋាភិបាល​ ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដាក់ចេញវិធានការ និងសកម្មភាពអនុវត្តជាក់ស្តែង ។ និងទី៣, ដោះ ស្រាយ​និងបូកសរុបសំណើ សំណូមពរ​បញ្ហាប្រឈមនានា​នៅមូលដ្ឋាន មានវិធានការដោះស្រាយ​ ឆ្លើយតបនឹងតម្រូវការ​របស់ប្រជាពលរដ្ឋ​។
លោកស្រីបានបន្ដថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ។ កត្តាគន្លឹះសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជម្រុញកំណើនសេដ្ឋកិច្ច ៧.៥% និងរក្សាបាននូវស្ថិរភា ពម៉ាក្រូសេដ្ឋកិច្ចបាន​​​ល្អប្រសើរ។ ជាក់ស្តែងកំណើន​ សេដ្ឋកិច្ចកម្ពុជា​ចន្លោះ ​ឆ្នាំ២០១០ ដល់ ២០១៩ ​នេះ នៅតែអាច​រក្សា​បានអត្រាប្រហែល ដូចដែលបាន​គ្រោងទុកក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ។ចំពោះ​​អតិផរណាត្រូវបានរក្សា​ឱ្យ​នៅ​ទាបជាង ៤% ចំណែក​អត្រា​ប្តូរ​ប្រាក់មានស្ថិរភាព គឺ​ប្រហែលស្នើនឹង​ ៤.០០០ ទៅ៤.១០០រៀល ក្នុង១ដុល្លា។ ចំណែកឯមន្ត្រីរាជការ រាជរដ្ឋាភិបាល ក៏បាន​បង្កើនប្រាក់បៀវត្សផងដែរ​​​​ដល់កងកម្លាំង​ប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ​ ។ រីឯ កម្មករ កម្មការិនី ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាបានអនុវត្តប្រាក់ខែគោល ១៨២ដុល្លារសហរដ្ឋអាមេរិក ហើយ រដ្ឋាភិបាល​ ក៏បាននឹងកំពុងបន្តពិភាក្សារសម្រាប់តម្លើងប្រាក់ខែគោលសម្រាប់ អនុវត្តក្នុងឆ្នាំ ២០២០ ផងដែរ ។ កន្លងមកនេះសម្តេចតេជោ បានចុះជួបសំណេះសំណាល កម្មករ កម្មការិនី នៅតាមបណ្តា រាជធានី-ខេត្ត រយៈពេលជាង ២ឆ្នាំនេះ គិតចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ននេះ បានចំនួន ៦៧លើក សរុប កម្មករ កម្មការិនី ចំនួនជាង ៩៥ម៉ឺនាក់និងបានដាក់ចេញនូវគោលនយោបាយគាំពារ សង្គម បានលើកម្ពស់សុខុមាលភាព និងសាមគ្គីភាពព្រមទាំងបន្ថយនូវភាពក្រីក្រ ជាអតិបរិមា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីក ការទំនាក់ ទំនង ការអភិវឌ្ឍមូលដ្ឋាន ជាមួយដៃគូរ
យើងកំពុងបន្ដ បង្កើន​ការចុះជួប ប្រជាពលរដ្ឋ​ និងបង្កើនទំនាក់ទំនង​ជាមួយមហាជនតាមូលដ្ឋាន តាមរយៈ ​ការកែលំអ​ការផ្តល់សេវា​​សាធារណៈ​ ការជួយដោះស្រា​យ​បញ្ហាប្រឈម និង​ការលំបាក​របស់ប្រជាជន ដូចជា ការដោះស្រាយទំនាស់ដីធ្លី ការជួសជុល និងកសាងផ្លូវ ការ​ស្តារ​លូ ប្រឡាយ ការកែរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ប្រមូលសំរាម​ ការធ្វើសួនច្បារ និងជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែល​​ជួប​គ្រោះថ្នាក់ និងងាយរងគ្រោះ ​ដូចជា ជនអនាថា កុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់​ អគ្គីភ័យ​ ​និងអ្នកក្រ​ ដែលមានជម្ងឺ​ជាដើម។​
លោក ឃួង ស្រេង បានបន្ដថា៖ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋពិតជាចង់បានការរស់នៅដែលប្រកប​ដោយ​ភាពសុខសាន្ត និងទទួលបានការផ្តល់សេវា គួជាទីពេញចិត្ត ជា ពិសេសការ បម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនដល់មូលដ្ឋាន ដូចជា ការធ្វើសៀវភៅស្នាក់នៅ ធ្វើអត្តសញ្ញាណបណ្ណ បញ្ជាក់សំបុត្រកំណើត ការសុំច្បាប់អនុញ្ញាតិ និងការសុំបញ្ជាក់លិខិតផ្សេងៗ លុបបំបាត់​​បាតុភាពអសកម្មនានា ដូចជា ការពង្រឹង​សន្តិសុខ និងរក្សាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និង​ការលុបបំបាត់​ការបំពានដោយ​អំណាច​នានា ជាដើម៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print