ប្រយ័ត្នដើរជាន់!! ប្រទះឃើញគ្រប់មីននៅលើស្រែកសិករ 

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃ​ទី​១១ ខៃ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​​ប្រជាពលរដ្ឋ​ឈ្មោះ ខា សុខ​​ឃឿន ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឈ​ក់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ បាន​ប្រទះឃើញ​គ្រាប់មីន​មួយ​គ្រាប់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​បុរស​​ខាង​លើ​ បាន​ទៅ​ដាក់​ជី​ និង​បាញ់ថ្នាំ​ស្រូវ នៅ​ចំណុច​វាលស្រែ​តា​ពិ​ច ចម្ងាយ​ពី​ភូមិ​បាត់​ថ្កៅ ​ប្រហែល​៣​គីឡូម៉ែត្រ ក៏​ប្រទះឃើញ​គ្រាប់មីន​មួយ​គ្រាប់​ម៉ាក​T72A (​មីន​ខ្យល់​) ផលិត​នៅ​ប្រទេស​ចិន​ ហើយ​បាន​រាយការណ៍​ជូន​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​ចុងកាល់ ស្រុក​ចុង​កាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះទៅពិនិត្យ ​និង បាន​បោះបង្គោល​ចងខ្សែ​ហ៊ុមព័ទ្ធ​ធ្វើជា​សញ្ញា​គ្រោះថ្នាក់ រួច​​ ​​រាយការណ៍​ជូន​អង្គការ​ហេ​ឡូ​ត្រា​ស្ត ដើម្បី​មក​យក​ទៅ​កម្ទេច​ចោល ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print