មិនដឹងមានវិបត្តិអីឈប់ម៉ូតូចាក់សាំងដុតខ្លួនឯងតែគេជួយទាន់សង្ស័យតូចចិត្តប្រលងធ្លាក់

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង ១ និង៤៥នាទីរសៀល ថ្ងៃ ពុធ ១៣កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព..២៥៦៣ ស្ថិតនៅម្ដុំគល់ស្ពានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាធូដេ ពណ៌ត្រួយចេក ស្លាកលេខ 1AB-7712 មានកាបូបស្ពាយមួយដាក់ពីមុខមិនដឹងថាមានរឿងអីស្រាប់តែឈប់ម៉ូតូនៅកន្លែងកើតហេតុរួចយកសាំង ដុតកាបូបនិងដុតខ្លួនឯង បណ្តាលឲ្យរលួយស្បែក(មិនស្លាប់)ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាម។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរូបនេះដែលគេស្គាល់ឈ្មោះភឿ​ក ទូច កើត​ឆ្នាំ​១៩៩៤ ​រស់នៅ​ភូមិ​កុមារ​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ យុវជននេះបានជិះម៉ូតូមក​អង្គុយ​សំកុក ​ក្រោម​ដើម​គគីរ​១​ដើម​យ៉ាង​យូរ ទើប​ងើបទៅយក​ឯកសារ​ដែល​នៅក្នុង​កាតាបស្ពាយ​របស់គាត់​មក​ដុត​បំផ្លាញចោល​អស់ ទើប​ឈានទៅ​ដុត​ខ្លួនឯងនិងម៉ូតូ បន្ត​តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋពេញ​លើ​ស្ពាន​កោះ​ពេជ្រ ដោយពួកគេបាននាំគ្នា​រត់​ចុះទៅ​ជួយ​ពន្លត់ភ្លើង រួច​បាន​ទាក់ទង​ទៅ​រថយន្ត​សារ​មុ​យ​ដឹក​យក​ទៅ​មន្ទីរពេទ្យ សង្គ្រោះ​ជីវិត​ភ្លាមៗ។

បន្ទាប់ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏បាន​ចុះ​មកដល់​ដើម្បី​ទទួលយក​ម៉ូតូ​ និង​សម្ភារៈ​ផ្សេងៗ​របស់​ជនរងគ្រោះ​មក​រក្សាទុក នៅ​អធិការ​ខណ្ឌ​ចំការមន រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​មក​គ្រប់​គ្រាន់ សមត្ថកិច្ច​នឹង​ប្រគល់​ឲ្យ​ទៅវិញ។ ចំពោះ​រឿងរ៉ាវ​យ៉ាងណា​ដែល​ផ្ដើម​ឲ្យ​មាន​ការប៉ុនប៉ង​ធ្វើ​អត្តឃាត​កណ្ដាល​ថ្ងៃ​បែបនេះ សមត្ថកិច្ច​នៅ​មិនទាន​បញ្ជាក់​បានទេ ដោយសារ​ជនរងគ្រោះ​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅឡើយ។ មតិ​ខ្លះ​សង្ស័យថា​ យុវជនរូបនេះបាន​ប្រលង​ធ្លាក់​បាក់​ឌុប​ទើប​កើតមាន​សេចក្ដី​តូច​ចិត្តខ្លួនឯងគិត​ខ្លី​បែបនេះ៕  ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print