នាយឧត្តមសេនីយ៍ព្រឹទ្ធាទ្ធាចារ្យ ប៊ូ ថង ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ វេលាម៉ោង ១និង២០នាទីឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។
ដោយឡែកមន្ត្រីសាលាខេត្តរតនគិរីបានបញ្ជាក់ថា៖ សពព្រឹទ្ធាចារ្យ ប៊ូ ថង នឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ក្នុង Page Facebook ផ្លូវការលោកថា៖ ខ្ញុំបាទ និងក្រុមគ្រួសារ សហការី មិត្តភក្តិជិតឆ្ងាយទាំងអស់ ពិតជាមានសេចក្ដីរន្ធត់ក្តុកក្តួលចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ប៊ូ ថង វេលាម៉ោង ១និង២០ នាទីឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ។
ខ្ញុំបាទនិងក្រុមគ្រួសារ សហការី មិត្តភក្តិជិតឆ្ងាយទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់ នាយឧត្តមសេនីយ៍ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print