កំពុងតែឈរលេងត្រូវជនសង្ស័យជិៈម៉ូតូ និងរថយន្តមកកាប់ បណ្តាលអោយរបួសធ្ងន់បង្កការភ្ញាក់ផ្អើល សង្ស័យជារឿងគំនុំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានត្រូវរងរបួសធ្ងន់ធ្ងរស្ទើតែដាច់កដៃ ខណៈកំពុងឈរលេងនៅក្បែរប៉ុស្តិ៍នគរបាលមនោរម្យត្រូវជនសង្ស័យមានគ្នា២នាក់ម្នាក់ជិះរថយន្តម្នាក់ជិះម៉ូតូ បានមកព្រួតគ្នាកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ស្ទើរដាច់ដៃត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣៤ នៅចំណុចផ្ទះលេខ៣៨E0 ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
តាមអ្នកដែលបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះកំពុងតែឈរលេងនៅម្តុំក្បែរប៉ុស្តិ៍មនោរម្យ ស្រាប់តែមានជនបង្ក២នាក់ម្នាក់ជិះម៉ូតូមិនចាំម៉ាក និងម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសGS-300ពណ៌ខ្មៅគ្មានស្លាកលេខបានព្រួតវាយនិងកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងសង្ស័យរឿងគំនុំ ។ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសរួចមកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល តែសំណាងអាក្រក់ជនសង្ស័យដែលជិះរថយន្តដោយភ័យខ្លាំងពេកបានបើករថយន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចព្យាយាមបើករត់រហូតដល់ផ្លូវលេខ១៣៩ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងជនបង្កយកទៅសាកសួរ។
ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពេលកើតហេតុទាំងរថយន្តនឹងជនបង្កត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅនិងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយនិងចាត់ការតាមនិតិវិធីច្បាប់៕

...

ដោយ៖ ធឿនព្រែកជ្រ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print