ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានជ្រេីសរេីសវិធីដោះស្រាយប្រេីហិង្សាធ្ងន់ធ្ងរជាមួយឧបករណ៍ពូថៅកាប់ទៅលេីបុរសម្នាក់ទៀតដេីម្បីស្រាយអាម្មណ៍គំនុំ ។ ជន រងគ្រោះបានរបួសធ្ងន់នៅទីន្លែងលាងរថយន្ត ។
ប្រភពព័ត៌មានបញ្ជាក់ថា ហិង្សានេះកេីតឡេីងនៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ ស្ថិតនៅ ភូមិ មង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលមង់រៀវ ដោយមានការសម្របសម្រួលពីលោក ហាក់ សៀកលីមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វេីការពិនិត្យស្រាវជ្រាវឃាត់ខ្លួជនសង្ស័យ ០១នាក់ ពាក់ពន្ធ័ករណីហឹង្សាដោយចេត នាមានស្ថានទម្ងន់ នៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ ស្ថិតនៅ ភូមិ មង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចអោយដឹងថា ជនសង្ស័យឈ្មោះឈូក បារាំង ភេទប្រុសអាយុ៤៣ឆ្នាំជាតិខ្មែរ រស់នៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានធ្វើសកម្ម ភាពយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះសុខា ឆៃម៉ុន ភេទប្រុសអាយុ៤១ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នាខណ:ពេលជនរង គ្រោះអង្គុយលេង នៅចំណុចកើតហេតុខាង លើចាំយក រថយន្តកំពុងលាងទឹកបណ្ដាលអោយ ត្រូវរបួសចំដៃឆ្វេងនិងត្រូវចំក្បាល (របួសធ្ងន់)មូលហេតុគំនុំ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន បញ្ជួន មកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីមកសាងសំនុំរឿងចាត់ការតាមនីនិវិធី ៕ ដោយ៖វណ្ណៈ