សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការដល់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាពព្រឹកនេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីនៃរដ្ឋាភិបាលប្រទេសឡាវ មន្ត្រីអង្គទូតនានាប្រចាំកម្ពុជា ព្រមទាំងមានកងកិត្តិយសត្រែទ័ពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ និងគណៈប្រតិភូផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print