បើកបរខ្វះការប្រុងប្រយ័ត្នបុកទ្រូងផ្លូវរងការខូចខាតខាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នរេចង្កូតជ្រុលទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០៥នាទីភ្លឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ២១៧ នៅចំណុចមុខស្តាតអូឡាំពិកស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមអ្នកដែលឃើញហេតុការណ៍បានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកសុីណាពណ៌សពាក់ស្លាកលេខភ្នំពេញ2AW-7175 បើកបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីកើតទៅលិចបើកក្នុងល្បឿនយ៉ាងលឿនដូចហោះសង្ស័យជាងងុយដេកមើលមិនឃើញទ្រូងផ្លូវ និងថាគាត់បានគេចពីម៉ូតូនៅពីខាងមុខទើបរេចង្កូតជ្រុលទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខទាំងស្រុងផ្នែកខាងឆ្វេងនិងបែកកញ្ចក់មុខចំហៀងខាងឆ្វេង។ ចំណែកម្ចាស់រថយន្តវិញរងរបួសស្រាលភ្លាមៗនោះដែរគេឃើញវត្តមានសមត្ថកិច្ចបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការឃាត់ម្ចាស់រថយន្តបង្កសួរនាំនិងសម្រួលចរាចរណ៍បញ្ជាស់ការកកស្ទះ។
គួររំលឹកដែរថាសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសធ្ងន់នោះទេ គ្រាន់តែរងការខូចខាតរថយន្តនិងទ្រូងផ្លូវតែប៉ុណ្ណោះ។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចារាចណ៍នេះគឺបណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ននិងបើកបរលឿនមិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាលឲ្យកើតគ្រោះថ្នាក់កើតឡើងយ៉ាងដូច្នេះ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print