ទាស់ពាក្យសំដីគ្នាបន្តិចបន្តួចឈានដល់ប្រើអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់យកសំរាមទៅទុកចោលនៅមុខផ្លូវក្បែរហាងម៉ាស្សា បណ្តាលឲ្យផ្ទុះទាស់ពាក្យសំដីដាក់គ្នាបង្កជាអំពើហឹង្សាយកដុំថ្មគប់គ្នាទៅវិញទៅមកធ្វើឲ្យមានអ្នករងរបួសមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង០៥នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៩៤នៅចំណុចហាងម៉ាស្សាយីហោវត្តភ្នំស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីខាងជនរងគ្រោះមានឈ្មោះប៊ុន ណាទីភេទប្រុសអាយុ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១E1 ផ្លូវលេខ៩៤សង្កាត់ស្រះចក ខណ្ឌដូនពេញបានអោយដឹងថា៖ មុនពេលកើតហេតុខាងលើនះគឺឪពុករបស់គាត់បានយកសំរាមពីក្នុងផ្ទះយកទៅដាក់ខាងក្រៅផ្ទះនៅមុខផ្លូវជាប់ក្បែរនិងហាងម៉ាស្សាយីហោវត្តភ្នំ ស្រាប់តែពេលភ្លាមៗនោះដែលក៏មានកូនប្រុសរបស់ថៅកែហាងខាងលើនេះគាត់ចេញមកឈ្លោះនឹងជេប្រមាថឪពុករបស់គាត់ហើយក៏ភ្លាមៗនោះដែលគាត់ក៏បើកម៉ូតូកង់បីមកដល់កន្លែងកើតហេតុស្រាប់តែជនបង្កមានឈ្មោះអុកផល្លាហៅអាវី ភេទប្រុសអាយុប្រហែលជា៣០ឆ្នាំបានយកដុំថ្មយកទៅគប់លើរូបគាត់ បណ្តាលអោយបែកចញ្ចើមខាងស្តាំចេញឈាមស្រោចពេញមុខរួចហើយក៏កើតជាការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកអន្តរាគមន៍រួមនិងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះទៅហាមឃាត់កុំអោយប្រើហិង្សាតទៀតប្រភពព័ត៌ដ៏ដែលបានបន្តទៀតថាកន្លែងនេះគាត់និងអ្នកភូមិ១១ទាំងអស់ធ្លាប់ដាក់សំរាមជាយូរមកហើយហេតុអីបែរជាមិនអោយគាត់ដាក់ទៅវិញ។
បើតាមសំដីរបស់ខាងភាគីម្ខាងទៀតមានឈ្មោះអុក ផល្លា ហៅអាវី ភេទប្រុស អាយុប្រហែល៣០ឆ្នាំបានអោយដឹងថា៖ មុនពេលកើតហេតុរយះពេលប៉ុន្មានខែ
នេះខាងគាត់បានរៀបចំធុងសំរាមដើម្បីអោយអ្នកភូមិទាំងអស់កុំយកសំរាមមកបោះចោលនៅខាងមុខផ្លូវទៀតដោយសារតែអត់មានអនាម័យទើបគាត់ធ្វើបែបនេះលុះពេលឡានសំរាមមកដល់គឺមានខាងសន្តិសុខរបស់គាត់ជួយឡើកធុងសំរាមយកទៅដាក់ខាងមុខដើម្បីចាក់ចោលប៉ុន្តែបែជាខាងភាគីខាងលើមិនព្រមធ្វើតាមហើយបែជាចោទថាខាងគាត់ចង់យកចំណីផ្លូវទុកប្រើប្រាស់តែម្នាក់ឯងទៅវិញហើយមួយណា
ទៀតដោយសារតែលើកមុនខាងគ្រួសារនឹងគាត់ធ្លាប់មានគំនុំឈ្លោះទាស់គ្នារយះពេលជាយូមកហើយផងដែរ។

ក្រោយពេលកើតហេតុខាងភាគីដែលរងគ្រោះបែកចិញ្ចើមខាងស្តាំគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print