រថយន្ដដឹកឈើរបស់ឧញ្ញាទ្រីភាពដឹកឈើគ្មានច្បាប់ត្រឹមត្រូវ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងករាជអាវុធហត្ថស្រុកបារាយណ៍ និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ថ្ម នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៥បានឃាត់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿងចំណុះពីរតោនកន្លះ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-3924បិទឡូហ្គូ ទ្រីភាពគ្រុប និងឃាត់ខ្លួនតៃកុងឡានម្នាក់ព្រូឡានម្នាក់នៅចំណុចភូមិដូង ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

រថយន្ដដឹកឈើប្រណិតនេះពុំមានឯកសារច្បាស់លាស់ទេគ្រាន់តែមានលិខិតប៉េសកកម្មចេញដោយក្រុមហ៊ុនទ្រីភាពតែប៉ុណ្ណោះ ហើយសមត្ថកិច្ចបានសួនាំបន្តិចបន្តួចឮតៃកុងឡានប្រាប់ថាជារបស់ក្រុហ៊ុនទ្រីភាពស្រាប់តែថ្នាក់លើរបស់សមត្ថកិច្ចទាំងនោះបញ្ជាអោយដកកម្លាំងវិញជាបន្ទាន់ ដោយអ្នកសារព័ត៌មានយើងមិននឹងទាន់បានសួឈ្មោះតៃកុងឡាន និងព្រូឡានផង នៅជិតនោះប្រជាពលរដ្ឋរិះគន្ធថាមើលនោះហេតុតែគេមានខ្សែរមានអំណាចមានលុយសូម្បីតែសមត្ថកិច្ចជំនាញក៏មិនហានប៉ះដែរ នេះបើរាស្ត្រដឹកអុសដឹកធ្យូងវិញសំឡុតគ្នាដល់តែស្រក់ទឹកភ្នែកសំពះអង្វរក៏មិនខ្ចីស្ដាប់ផងទាល់តែលុយគ្រប់ទើបអោយទៅដល់តែប៉ះរបស់អ្នកមានអំណាចមានឥទ្ធិពលចង់ភ័យខ្លួនបញ្ជាអោយកូនចៅដកខ្លួនចេញជាបន្ទាន់ ។

ក្រោយមកសមត្ថកិច្ចចុះជាក់ស្ដែងបាននិយាយថាមេបញ្ជាអោយដក់កម្លាំងវិញ ហើយកុំប៉ះពាល់ អ្នកហានអ្នកនោះទទួលខុសត្រូវខ្លួនឯងទៅខ្ញុំអត់ដឹងទេនេះជាសម្តីថ្នាក់លើ ៕

Image106

Untitled-1

Image107

Image109

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print