មន្ត្រីបានលើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ថា មនុស្ស៤នាក់បានបាត់បង់ជីវិតដោយសារតែគ្រោះធម្មជាតិស្ថិតនៅក្នុងប្រទេសប្រេស៊ីល ខណៈដែលបណ្តាប្រទេសតំបន់អាហ្វ្រិកខាងត្បូងច្រើនផ្សេងទៀត គ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំងបង្កទៅជាទឹកជំនន់នោះបណ្តាលឲ្យស្លាប់យ៉ាងតិច១០នាក់ផងដែរ ។
ជាមួយគ្នានេះដែរ គ្រោះធម្មជាតិនេះបណ្តាលឲ្យមនុស្ស១៦០.០០០នាក់ត្រូវភៀសខ្លួនចាកចេញពីលំនៅឋានរបស់ខ្លួន ស្ថិតនៅក្នុងតំបន់ Paraguay តំបន់ Argentine និង Uruguay ជាដើម ។ មន្ត្រីបានអះអាងថា ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតរួមមានមនុស្ស២នាក់ស្ថិតនៅ Argentina និង៤នាក់នៅ Paraguay ។
មន្ត្រីទទួលបន្ទុកកិច្ចការគ្រោះធម្មជាតិបានបញ្ជាក់ថា ស្ថិតនៅតំបន់ទាំងនេះកំពុងទទួលរងគ្រោះទឹកជំនន់មិនព្រមស្រកទាល់តែសោះ ។ ទឹកទន្លេ Paraguay បានកើនឡើងរហូតជិត៨ម៉ែត្រនៅក្នុងខែធ្នូ ឆ្នាំ២០១៥នេះ ។
កម្ពស់ទឹកទន្លេនៅពេលនេះបានកើឡើង៩ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកធម្មតា និងមិនធ្លាប់កើតមាននោះឡើយចាប់តាំងពីឆ្នាំ១៩៨៣រៀងរហូតមក ។ កំពង់ផៃទាំងមូលពោរពេញដោយទឹកជំនន់ជនលិចយ៉ាងល្ហល្ហាច ។ មន្ត្រីឧតុនិយមបានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ទៀតស្ថិតនៅតំបន់ភាគខាងជើង ហើយដែលធ្វើឲ្យកម្ពស់ទឹកកើនឡើងជាងនេះ ។
រហូតមកដល់ពេលនេះ ការប្រមូលរបស់កសិករបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែគ្រោះធម្មជាតិនៅពេលនេះ ។ មនុស្ស៤នាក់បានបាត់បង់ជីវិតដោយសារតែបញ្ហាអាកាសធាតុ និងជាង១៤០.០០០នាក់ត្រូវភៀសខ្លួនចាកចេញពីលំនៅឋានរបស់ខ្លួនទៅរកទីទួលមានសុវត្ថិភាព ។
បណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា នៅពេលនេះដែរ ភ្លៀងនៅតែបន្តធ្លាក់ ស្ថិតនៅតំបន់ Sao Paulo ភាគខាងត្បូងប្រទេសប្រេស៊ីល បង្កឲ្យមានគ្រោះថ្នាក់ សម្លាប់មនុស្ស៤នាក់ និងលំនៅឋានរងការខូចខាត ផងដែរស្ថិតនៅតំបន់ Itapecerica da Serra នោះ ។
ប្រធានាធិបតីអាហ្សង់ទីនថ្មី លោក Mauricio Macri បានកាត់បន្ថយវិស្សមកាលក្នុងឱកាសឆ្នាំថ្មីរបស់ខ្លួននៅឯតំបន់រមណីយដ្ឋាន និងបានធ្វើដំណើរទៅកាន់តំបន់ Concordia ខេត្ត Entre Rios ទីដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ខ្លាំងជាងគេបំផុត ។
នៅភាគខាងជើងទីក្រុងអាហ្សង់ទីនវិញ អាជ្ញាធរបានបញ្ជាក់ផងដែរថា មនុស្ស២នាក់បានបាត់បង់ជីវិត និងប្រមាណ២០.០០០នាក់ផ្សេងទៀតត្រូវជម្លៀសចេញពីលំនៅឋានរបស់ខ្លួនដោយសារតែគ្រោះទឹកជំនន់ ធ្វើឲ្យកម្ពស់ទឹកទន្លេ Uruguay កើនឡើងជាលំដាប់ ។
នៅក្នុងខេត្ត Entre Rios ទាំងមូល គឺទទួលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានមនុស្សរហូតដល់១០.០០០នាក់បាត់បង់ទីជម្រក ភាគច្រើនគឺពលរដ្ឋក្នុងតំបន់ Concordia ដែលមានពលរដ្ឋរស់នៅទាំងអស់ប្រមាណ១៧០.០០០នាក់ ស្ថិតនៅតាមមាត់ទន្លេ ហើយដែលអាជ្ញាធរបានកត់សម្គាល់ឃើញថា នេះជាគ្រោះទឹកជំនន់ដ៏ធ្ងន់បំផុតមិនធ្លាប់កើតឡើងក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ។
លោក Marci បានថ្លែងថា យើងត្រូវតែដោះស្រាយបញ្ញាជាក់ស្តែងចំពោះមុខ ខណៈដែលទឹកទន្លេនៅតែបន្តកើនឡើងស្រ៊ើតៗមិនឈប់ ។
តំបន់ Uruguay ស្ថិតនៅចន្លោះតំបន់ Argentina នឹងប្រេស៊ើល តំបន់អាល្លង់តិចខាងត្បូងត្រូវជម្លៀសពលរដ្ឋប្រមាណ១១.០០០នាក់ ។ មន្ត្រីអះអាងថា វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រដូវច្រូតកាត់របស់កសិករនៅក្នុងតំបន់ ។
កាលពីខែមុននេះ អង្គការឧតុនិយមពិភពលោករបស់សហប្រជាជាតិបានព្រមានថា បាតុភូតធម្មជាតិមួយនឹងកើតឡើងមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ ហើយជាបាតុភូតធម្មជាតិដែលមានកម្លាំងខ្លាំងបំផុតមិនធ្លាប់កើតឡើងតាំងពីឆ្នាំ១៩៥០រហូតមកទល់ពេលនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត