ម្ចាស់​បទ​ «​រាត្រី​ជួប​ភ័ក្ត្រ​»​ដង្ហោយ​រក​ជំនួយ​ ក្រោយ​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​

ចែករំលែក៖

​ ​​ភ្នំពេញ​៖​ អ្នកស្រី​កែវ​ សេដ្ឋា​ ហៅ​គូ​វ៉ា​ន់​ ស៊ី​ន​ វ័យ​៧៨​ឆ្នាំ​ ដែល​ជា​ម្ចាស់​បទ​ចម្រៀង​ល្បីល្បាញ​«​រាត្រី​ជួប​ភ័ក្ត្រ​»​មាន​ជំងឺលើសឈាម​កម្រិត​ធ្ងន់​កំពុង​ សម្រាក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

IMG_0924

​ក្រុម​គ្រួសារ​ ពិសេស​កូនៗ​ក៏​កំពុង​តែ​ព្រួយបារម្ភ​ពី​ស្ថានភាព​ជំងឺ​ម្តាយ​ ខណៈ​ដែល​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ក៏​មានការ​ខ្វះខាត​ខ្លាំង​នោះ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ អ្នកស្រី​ កែវ​ សេដ្ឋា​គឺជា​តារាចម្រៀង​ជើង​ចាស់​ចាប់​ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​ ហើយ​អ្នកស្រី​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា​បទ​«​ទំនួញ​សារិកា​»​ បទ​«​នៅ​ក្នុង​លោក​នេះ​បើ​គ្មាន​បង​»​ «​ទ្រូង​អនាថា​»​ ពិសេស​បទ​ចម្រៀង​ដែល​ជា​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​និពន្ធ​ដោយ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​នរោត្តម​ សីហ​នុ​គឺ​បទ​ «​រាត្រី​ជួប​ភក្ត្រ​»​ ដែល​ច្រៀង​រួម​ជាមួយនឹង​លោក​ ស៊ិ​ន​ ស៊ី​សា​មុត​ ។​ ក្រៅពី​នេះ​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ពី​សម័យ​មុនៗ​នោះ​ អ្នកស្រី​ក៏​ជា​សិល្បករ​ផ្នែក​ល្ខោនបាសាក់​ដ៏​មាន​ទេព​កោសល្យ​ផង​ដែរ​ ។​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ អ្នកស្រី​បាន​ខកខាន​ក្នុង​ការ​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិល្បៈ​ដែល​មាន​បន្តិចបន្តួច​ទៀត​ ព្រោះតែ​ជំងឺ​លើ​ល​ឈាម​ធ្វើទុក្ខ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​អ្នកស្រី​។​

​ការ​បញ្ជាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ គ្រា​ដែល​សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​លោក​ សុះ​ ម៉ាច​ និង​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ បាន​ធ្វើ​ដំណើរ​ទៅ​សាកសួរ​សុខទុក្ខ​អ្នកស្រី​ កែវ​ សេដ្ឋា​នៅ​មន្ទីរពេទ្យ​ផ្ទាល់​ ។​

​លោក​ តាន់​ យិ​ដ្ឋា​ ជា​កូនប្រុស​អ្នកស្រី​ កែវ​ សេដ្ឋា​បាន​បញ្ជាក់​ថា​ ម្តាយ​របស់​លោក​មាន​ជំងឺលើសឈាម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ធ្វើទុក្ខ​ធ្ងន់​ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ម្តាយ​របស់​លោក​ជួប​ប្រទះ​នឹង​បញ្ហា​ធ្ងន់​ ។​ លោក​ថា​ អាកា​រៈ​របស់​ម្តាយ​លោក​គឺ​អស់កម្លាំង​ល្ហិតល្ហៃ​ ឈឺក្បាល​ខ្លាំង​ហើយ​ចាប់ផ្តើម​ខ្សោយកម្លាំង​ទៅៗ​ចាប់ពី​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​។​

​លោក​បន្ត​ថា​ ក្រោយ​អាកា​រៈ​ជំងឺ​មាន​សភាព​មិន​ប្រសើរ​លោក​បាន​បញ្ជូន​ម្តាយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សភាព​ធូរស្រាល​ ហើយ​ចុង​ក្រោយ​លោក​ និង​បងប្អូន​បាន​សម្រេច​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

​លោក​ថា​ ស្ថានភាព​ជំងឺ​របស់​ម្តាយ​លោក​នៅ​មិន​ទាន់​ធូ​ស្រាល​នៅឡើយ​ទេ​ ដែល​ទទួលទាន​អាហារ​តាម​មាត់​លែង​បាន​គឺ​បាន​តែ​ទឹកដោះគោ​តាម​បំពង់​បញ្ចូល​អាហារ​ប៉ុណ្ណោះ​ ខណៈ​ដែល​វេជ្ជបណ្ឌិត​ប្រាប់​ឲ្យ​បន្ត​រង់ចាំ​ការ​ពិនិត្យ​តាមដាន​បន្ត​ ។​

​លិ​ល្បករ​ផ្នែក​របាំ​បុរាណ​រូប​នេះ​បញ្ជាក់​ដែរ​ថា​ ការ​ព្យាបាល​ហាក់​មិន​ទាន់​មាន​អ្វី​ដែល​ឃើញ​លទ្ធផល​ជា​ដុំ​កំភួន​ ខណៈ​ដែល​ពេល​ខ្លះ​លោក​មានការ​យឺតយ៉ាវ​ក្នុង​ការ​បង់​ថវិកា​ដល់​មន្ទីរពេទ្យ​ ព្រោះតែ​លោក​ និង​សមាជិកគ្រួសារ​សុទ្ធតែ​ប្រឈម​នឹង​ការ​ខ្វះខាត​ ព្រោះ​កន្លង​មក​លោក​និង​ក្រុម​គ្រួ​សារបាន​ស្វែងរក​គ្រប់​មធ្យោបាយ​សម្រាប់​រក​លុយ​ដោះ​ទ័ល​។​

​លោក​បញ្ជាក់​ថា​ ការ​សម្រាក​ព្យាបាល​បច្ចុប្បន្ន​ ម្តាយ​លោក​ត្រូវ​ចំណាយ​ច្រើន​គួរសម​ទាំង​ថ្លៃ​បន្ទប់​ និង​សេវា​ពិនិត្យ​ព្យាបាល​តាមដាន​ជា​ច្រើន​បន្តបន្ទាប់​។​ អ្វី​ដែល​ជា​ក្តី​សង្ឃឹម​នោះ​លោក​មិន​មាន​អ្វី​ក្រៅពី​អំពាវនាវ​ប្រមុខ​រដ្ឋាភិបាល​ សប្បុរសជន​មេត្តា​ជួយ​ក្រុម​គ្រួសារ​លោក​ដោយ​ក្តី​អនុគ្រោះ​។​

​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ អគ្គ​នាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បាន​បញ្ជាក់​ថា​ អ្នកស្រី​ពិតជា​ស្លុត​ និង​រន្ធត់​ចិត្ត​អាណិត​ដល់​អ្នកស្រី​កែវ​ សេដ្ឋា​ ក្រោយ​ពី​បានឃើញ​ដោយ​ផ្ទាល់​ពី​ស្ថានភាព​ជំងឺ​ និង​ស្ថានភាព​ជីវភាព​របស់​ក្រុម​គ្រួសារ​សិល្បករ​ដែល​ធ្លាប់​បម្រើ​ការ​កម្សាន្ត​របស់​ទស្សនិកជន​ជា​ច្រើន​ឆ្នាំ​ ។​

​អ្នកស្រី​ក៏​ អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ជួយ​ផ្តល់​ជា​ថវិកា​ និង​កម្លាំងចិត្ត​សម្រាប់​ក្រុម​គ្រួសារ​អ្នកស្រី​កែវ​ សេដ្ឋា​ ផង​ដែរ​។​

​លោក​ សុះ​ ម៉ាច​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​បញ្ជាក់​ថា​ លោក​ទើបនឹង​ទទួល​បាន​ដំណឹង​អំពី​ស្ថានភាព​ជំងឺ​របស់​អ្នកស្រី​កែវ​ សេដ្ឋា​ តាម​រយៈ​ក្រុម​គ្រួសារ​អ្នកស្រី​ ។​ លោក​បញ្ជាក់​ថា​ លោក​ ពិតជា​រំជួល​ចិត្តនឹង​ការ​បាន​មក​ឃើញ​ពី​ស្ថានភាព​ជំងឺ​របស់​សិល្បករ​ជើង​ចាស់​ដែល​ធ្លាប់​បម្រើ​ការ​កម្សាន្ត​ និង​ជា​សិល្បករ​ផ្នែក​របាំ​ ល្ខោន​ និង​ច្រៀង​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។​ លោក​ថា​ សមាគម​សិល្បករ​ខ្មែរ​មិន​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​សម្រួល​ដល់​ការ​ខ្វះខាត​របស់​ក្រុម​គ្រួសារ​អ្នកស្រី​ទេ​ គឺ​មាន​តែ​ថវិកា​សមាគម​ សិល្បករ​ខ្មែរ​ខ្លះ​ និង​ថវិកា​របស់​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​គាត់​ផង​ដែរ​។​

​លោក​បន្ត​ទៀត​ថា​ លោក​គ្រោង​នឹង​ធ្វើ​លិខិត​ទៅ​ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ដើម្បី​ស្នើ​សុំ​ថវិកា​ខ្លះ​ដែល​នៅ​សល់​ពី​ការ​ប្រគំ​តន្ត្រី​កាលពី​ពេល​កន្លង​មក​ មក​ផ្តល់​ជូន​អ្នកស្រី​ និង​ជួយ​សម្រួល​ខ្លះ​ដល់​ក្រុម​គ្រួសារ​អ្នកស្រី​ ៕​

IMG_0933

rds

rds (1)

https://youtu.be/vA2t-FIBCmg

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print