ឈ្លោះជាមួយប្រពន្ធទាំងយប់សមត្ថកិច្ច ឃាត់សួរនាំបែកធ្លាយប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទាំងកណ្ដាលយប់ ខណៈកំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយប្រពន្ធ រួចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍ ស្រាប់តែបែកការណ៍ធ្លាយរក្សាទុកសារធាតុញៀន ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍​ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ចំណុចភូមិចំណុចភូមិ កោះក្បានកណ្ដាល ឃុំ សំរោង​ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះលឹម បូរ៉ា  អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានទីលំនៅភូមិ កោះក្បានកណ្ដាល ឃុំ សំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅមុនកើតហេតុវេលាម៉ោង១១យប់កម្លាំងប៉ុស្តិ៍នគរបាលសំរោងបានល្បាតចល័តតាមមូល​ដ្ឋាន ពេលមកដល់ត្រង់ចំណុចភូមិចំណុចភូមិ កោះក្បានកណ្ដាល ឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រទះឃើញមុខសញ្ញាជនសង្ស័យកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធយ៉ាងខ្លាំង  ពេលនោះទើបសមត្ថកិច្ចបានហៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដេីម្បីធ្វើការសាកសួរ  រួចក៏បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុ​ញៀន ជាលទ្ធផល វិជ្ជមាន (+)។
ប្រភពបន្តថា ក្រោយពីសួរនាំរួចសមត្ថកិច្ចបាន រកឃើញដូចខាងក្រោម  ម៉្សៅក្រាមពណ៌ស សង្ស័យថាថ្នាំ​ញៀនចំនួន០៣កញ្ចប់តូច ។ វត្ថុតាងដកហូតរួមមាន ម៉ូតូម៉ាក អ៊ែវើលែត ចំនួន១ គ្រឿ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DK :០៩៥៥ កាតធ្វើការរោងចក្រ ០១ សន្លឹក ប្រាក់រៀលចំនួន ៥ពាន់រៀល។
 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចឃាត់ទុកអធិការដ្ឋាននគរបាល ស្រុកចន្រ្ទា ដេីម្បីរៀបចំសំណុំរឿង បញ្ជូនតាមច្បាប់ ៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print