ព្រឹទ្ធសភា ចេញសេចក្តីថ្លែងការណ៍ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើប្រមាថរបស់ទណ្ឌិត សម រង្ស៊ី លើអង្គព្រះមហាក្សត្រ និងស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមចាត់ទុកសម្តីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងកិច្ចសម្ភាសន៍ជាមួយនិងវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា។
ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាការនិយាយបរិហារ ញុះញង់ បង្កឱ្យមានភាព
វឹកវរ ចលាចល អសន្តិសុខក្នុងសង្គម ដែលជាការរំលោភបំពានលើមាត្រា ៧ រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើប្រមាថរបស់ទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវ

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print