អតីតតារាកំប្លែងនាងក្អយ លេចមុខក្នុងតំណែងឈ្មោះជាជំទាវ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាកំប្លែង​ស្រីអ្នកនាងជួន ចាន់រតនាហៅ​នាងក្អយ បានលេខដំណឹងនិងលេខមុខជាថ្មី ប៉ុន្តែមិនមែនជាអ្នកសិល្បៈ គឺស្ថិតក្នុងតំណែងជាជំទាវ។ ការលេខមុខជាថ្មីក្រោយពីនាងសម្រេចចិត្តរៀបការបំពេញមុខចាស់ទុំកាលពីប៉ុន្មានខែមុននេះ និងបន្ទាប់ពីនាងជួបរឿងអាស្រូវបោកប្រាស់ទ្រព្យអ្នកដទៃរហូតមានការប្តឹងផ្តល់ផ្អើលអស់មហាជនកាលពីប៉ុន្មានឆ្នាំមុននេះ។
​នាងក្អយ គឺជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពកាលពីអំឡុង១០ឆ្នាំមុនរួមទាំងនាងមានមុខជំនួញសម្អាងការក្នុងដៃផងដែរ។ លេចចេញដំណឹងបោកប្រាស់ទ្រព្យគេរហូតមានពាក្យបណ្តឹង ដីការកោះហៅ និងដីការចាប់ខ្លួនកាលពីអំឡុង ខែមិថុនា ឆ្នាំ ២០១១ ពីបទលួចបន្លំ និង រំលោភលើសេចក្តី ទុកចិត្ត ។ គេចាំបានថាផ្អែកតាមពាក្យ បណ្តឹងរបស់លោក កឹម ចាន់មុនី ដែលបានប្តឹង ទៅតុលាការ រាជធានីថា គាត់បានជួល រថយន្តថ្មីៗ ចំនួនប្រាំ គ្រឿងទៅឱ្យនាង តាំងពីក្នុងអំឡុងឆ្នាំ ២០០៩ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១១ ហើយនាង មិនបានប្រគល់ រថយន្តទាំងនោះ មកឱ្យម្ចាស់គេវិញទេ ។ ទោះជាលេចចេញដំណឹងអាស្រូវនេះក្តីប៉ុន្តែការដោះស្រាយក្រៅប្រព័ន្ធតុលាការត្រូវបានធ្វើឡើង ហើយចាប់ពីពេលនោះមកនាងក៏បាត់មុខពីការងារសិល្បៈទាំងស្រុង ប៉ុន្តែក្នុងអំឡុងខែឧសភាឆ្នាំ២០១៩នេះនាងបានរៀបមង្គលការជាផ្លូវការជាមួយស្វាមីដែលគេស្គាល់ថាជាមន្ត្រីរាជការមានមុខមាត់ម្នាក់ ដែលរួមរស់ជាមួយគ្នាជាច្រើនឆ្នាំមកហើយរួមទាំងមានកូនស្រីវ័យធំហើយដែរ។ ថ្មីៗនេះអ្នកសិល្បៈកាន់តែភ្ញាក់ផ្អើលក្រោយនាងបានលេខមុខជួយជំនួយដល់ម្តាយរបស់អ្នកជំនាញផាត់មុខ និងសិល្បករម្នាក់ ដែលមានជំងឺមហារីក។ នាង អ៊ុកដារ៉េត ដែលទទួលជំនួយសង្គ្រោះពីអតីតតារាកំប្លែងរូបនេះ បាននិយាយពេញៗមាត់ចំពោះជំទាវ ជួន ចាន់រតនា ហៅស្រីអយ ដែលតែងជួយដល់ម្តាយររបស់នាងជាប្រចាំ។ ប្រភពពីអ្នកសិល្បៈបានលើកឡើងថាជិវិតរបស់នាងក្អយមិនដុនដាបដូចការនឹកស្មានរបស់ទស្សនិកជន និងសិល្បករមួយចំនួនទេ ផ្ទុយមកវិញនាងកាន់តែហ៊ឺហារ ព្រោះតែនាងនិងស្វាមីកាន់តែកាក់កបលើមុខជំនួញ រួមទាំងដីធ្លីដែលនាងធ្លាប់ទិញបានគ្រានៅល្បីក៏ត្រូវប៉ាន់ខ្លាំង។
ប្រភពថានាងមានឈ្មោះជាជំទាវ និងរស់នៅលើទ្រនំសុខសាន្ត ដាច់ឆ្ងាយពីសិល្បៈ ប៉ុន្តែនាងមានចិត្តអាណិត និងជួយដល់អ្នកសិល្បៈធ្លាប់ស្គាល់ជាហូរហែរតាមរយៈសិល្បករ ប៉ុន្តែនាងមិនសូវចេញមុខមាត់ ហើយក៏មិនមានគម្រោងវិលរកសិល្បៈវិញនោះទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print