អគ្គិភ័យឆេះភោជនីយដ្នាន សាច់អាំង ប៊ីប៊ីឃ្យូ សង្កាត់ទន្លេបាសាក់

ចែករំលែក៖

ភ្នំពេញ ៖មានអគ្គិភ័យឆេះភោជនីយដ្នាន សាច់អាំង ប៊ីប៊ីឃ្យូ សមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ ស្ថិតនៅ តាមបណ្ដោយផ្លូវថ្មី ខាងក្រោយផ្សារអុីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីអគ្គីភ័យខាងលើនេះគេ សង្ស័យថាគឺបណ្ដោលមកពីផ្ទុះសេខ្សែភ្លើងក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះ​​រថ​យន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់អស់២០គ្រឿងទើបលត់ទាំងស្រុង។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ម៉ោង១ថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណារង​របួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាតសម្ភារះ​មួយចំនួន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print