ទីតាំងអិនធឺណេត (គ្មានយីហោ ) ខាងត្បូងវត្តសន្សំកុសល ជាប់និងធនាគារABA តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ បើកលេងយ៉ាងរលូន អាជ្ញាធរខណ្ឌចំការមន មិនបង្ក្រាបដោយផ្គេីន និងបញ្ជាលោកអភិបាលក្រុង

ចែករំលែក៖

ភ្នំពេញ​ ៖ ឯកឧត្ដម ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ តែទីតាំង​​ល្បែងសុីសង អិនធឺណេត​ (គ្មានយីហោ) ខាងត្បូងវត្តសន្សំកុសល ទុលមុខនិងធនាគារABA តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង។

ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

តែផ្ទុយទៅវិញ​លោក  ថេង សុថុលអភិបាលនៃគណះអភិបាល​ ខណ្ឌចំការមន  ក៏ដូចជាលោក យិន សាន អធិការខណ្ឌ  ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍​ អភិបាលរាជធានីទាល់តែសោះដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុបទីផ្សារបែបនេះ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print