ក្រសួងធនធានទឹក និងឧតុនិយម ចាត់ទុកថា ទណ្ឌិត សម រង្សុី ប្រើពាក្យសម្ដីអសុរោះប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្ដានៃអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីថ្លែងការណ៍ ថា៖ ទណ្ឌិត សម រង្សុី ប្រើពាក្យសម្ដីអសុរោះមកលើអង្គព្រះកិត្តិនាមរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្ដានៃអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា៖ ទណ្ឌិត សម រង្ស៊ី បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយលោក មួង ណារ៉េត នៃវិទ្យុ
អាស៊ីសេរី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយប្រើពាក្យសម្ដីអសុរោះមកលើអង្គព្រះកិត្តិនាមរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្ដានៃអង្គព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។
ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសយ៉ាងដាច់អហង្ការថ្កោលទោស ទណ្ឌិតសម រង្ស៊ី ដែលតែងតែនិយាយបរិហារផ្ទុយពីការពិត ទម្លាក់កំហុសជាច្រើនលើកច្រើនសាមកលើ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពី នេះទៅទៀត ដោយសារមហិច្ឆតាលោភលន់អំណាច ទណ្ឌិត សម រង្សី ហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាងសូម្បីតែអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ក៏បុគ្គលនេះហ៊ានប្រមាថ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print