ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីបញ្ជាការយោធភូមិភាគទី៥ បានប្រារព្ធពិធីសំណេះសំណាលបុកគ្រឹះកសាងអគារស្នាក់នៅកម្លាំងអន្តរាគមន៍និងអគារអាហារដ្ឋាន-ផ្ទះភ្ញៀវ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
កម្មវិធីនេះក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥,លោកអភិបាល អភិបាលរងនៃគណៈអភិបាលខេត្តទាំង៤ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ។
ប្រតិភូអមដំណើរ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជន ជាច្រើនរូបបានចូលរួម។
មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥,មេបញ្ជាការកងពលតូចថ្មើរជើង តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែនចំណុះយោធភូមិភាគទី៥,
ស្នងការនៃស្នងការនគរបាលខេត្តទាំង៤,
មេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំង៤,
នាយទាហាន នាយទាហានរងនិងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មានមតិស្វាគមន៍និងរបាយការណ៍ជូនគណៈអធិបតីស្តីពីសកម្មភាពការងារនិងការកសាងអង្គភាព របាយការណ៍កសាងអគារទាំងពីរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានអគ្គមេបញ្ជាការរង ប្រតិភូអមដំណើរ លោកឧកញ៉ានិងសប្បុរសជនបានចូលរួមនិងជួយឧបត្ថម្ភដល់យោធភូមិភាគទី៥នាឱកាសនេះ។
មានប្រសាសន៍សំណេះសំណាល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកកោតសរសើរដល់អង្គភាពយោធភូមិភាគទី៥សម្រេចបានលើភារកិច្ចការពារជាតិអនុវត្តបានល្អលើការគ្រប់គ្រងកម្លាំង សម្រេចបានផែនការហ្វឹកហ្វឺនអប់រំដល់
កងទ័ព លើកកម្ពស់ជីវភាពរស់នៅកងទ័ពពិសេសកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះមហន្តរាយបានទាន់ពេលវេលាដែលយើងបានឃើញស្រាប់នាពេលនេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឺកចិត្តកាយវិការសប្បុរសជនបានជួយឧបត្ថម្ភ។
លោកឧត្តមសេនីយ៍ស្នើដល់កងទ័ព ត្រូវយកចិត្តទុកដាក់លើភារកិច្ចដូចខាងក្រោម
– ត្រូវស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ។
កងទ័ពជើងគោកសូមថ្កោលទោសដាច់អហង្ការ លើជនណា បក្សណា ដែលប្រមាថដល់អង្គព្រះមហាក្សត្រនិងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។
– គោរពមុឺងម៉ាត់ បទបញ្ជា សារាចរ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទថែរក្សាសុខសន្តិភាព កងទ័ពត្រូវឈរឱ្យច្បាស់លើភារកិច្ចខ្លួនគោរពតាមបទបញ្ជា។
-បន្តហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្តសាស្រ្តដល់កងទ័ព។
-ថែរក្សាសម្ភារ មធ្យោបាយ ត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា។
-សហការល្អជាមួយអាជ្ញាធរដែនដី ក្តាប់ព័ត៌មានទាន់ពេល ជួយទប់ស្កាត់រាល់បទល្មើស។
-សហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងថែរក្សាព្រំដែនសន្តិភាពនិងអភិវឌ្ឍ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកា១០.០០០.០០០រៀលដល់កម្មវិធីផងដែរ៕ដោយ៖ សហការី