(វិភាគ​)​ ៖​ ទណ្ឌកម្មជាអាវុធដ៏សំខាន់របស់អាមេរិក មិនអាចបោះបង់ចោលឡើយ មុនកិច្ចពិភាក្សា​ឈាន​​ដល់សន្តិភាព ជាមួយកូរ៉េខាងជើង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានស្នើពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងជើងនៅក្នុង​ឆ្នាំ​នេះតែម្តង​ ក្រោយពេលអាមេរិក​ដក​ទីប្រឹក្សាសន្តិសុខមានទស្សនប្រឆាំងអាមេរិក​ចេញ​ពីតំណែង ។ នៅពេលជាមួយគ្នានេះ​ អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អ៊ីន​ធើណេត កូរ៉េខាងជើងចំនួន៣ ។

ប្រធានបទនៅក្នុងកិច្ចពិភាក្សា រវាងអាមេរិក និងកូរ៉េខាងត្បូង គឺជារឿងសំខាន់បំផុត​ ពាក់​ព័ន្ធ​ដល់ជោគវាសនា ឧបទ្វីបកូរ៉េទាំងមូល ។ទាំងនោះហើយបានជា ប្រធានាធិបតី​កូរ៉េខាង​ត្បូង ចង់ជួបជាមុន ជាមួយប្រថានាធិបតីដូណាលត្រាំ ស្តីពីបញ្ហា ពាក់ព័ន្ធ។

តាមគម្រោង មេដឹកនាំ​កូរ៉េខាងត្បូង​និងអាម៉េរិក​ នឹងជួបពិភាក្សា​គ្នា ​នៅចុងខែនេះ នៅឯអង្គការ​សហប្រ​ជាជាតិ មុនពេល​អាម៉េរិក ​បន្តចាប់ផ្តើមពិភាក្សា​ឡើងវិញ ជាមួយ​កូរ៉េខាងជើង ស្តីអំពី​បញ្ហា​រំសាយ​កម្មវិធីអាវុធនុយក្លេអ៊ែរ​ នៅលើឧបទ្វីកូរ៉េ។

ខុទ្ទកាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា លោក មូន ចេអីន (Moon Jae-in) និងលោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាគ្នា ​នៅឯអង្គការ​សហប្រជាជាតិ​ ក្នុងដំណាច់ខែកញ្ញា ឆ្នាំ២០១៩ នេះ។

លោកស្រី កូ មីនជុង ( Ko Min-jung) អ្នកនាំពាក្យខុទ្ទកាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង​ បាន​ថ្លែងថា រដ្ឋាភិបាល​ នៃប្រទេស​ទាំងពីរ​ កំពុង​តែស្វែងរកពេលវេលាណាមួយសមស្រប ដើម្បី​ធ្វើឲ្យមេដឹកនាំទាំងពីរ​ជួបពិភាក្សា​គ្នា នៅ អំឡុងពេល​លោកប្រធានាធិបតី មូន ទៅកាន់ទីក្រុងញូវយ៉ក​ ដើម្បីចូលរួមប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា ការប្រកាស​ផ្សាយខាងលើនេះ បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយ​ពីកូរ៉េខាងជើង​ បានអះអាងអំពីចេតនា​​​​ ​បន្តកិច្ចពិភាក្សា​រំសាយអាវុធនុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាម៉េរិកនៅក្នុងខែនេះ ។

កិច្ចពិភាក្សា​​រំសាយអាវុធនុយក្លេអ៊ែរបានជាប់គាំង ក្រោយ​ជំនួប​បរាជ័យ​កាលពីខែកុម្ភៈ ឆ្នាំ២០១៩ រវាង​លោក ត្រាំ និងលោក គីម ជុងអ៊ុន។ ប៉ុន្តែ​ភាគីទាំងពីរ ​​បានយល់ព្រម​សង្គ្រោះ​កិច្ចចរចានេះឡើងវិញ​ ខណៈ​មេដឹកនាំទាំងពីរ បានជួបគ្នា កាលពីខែមិថុនា ឆ្នាំ២០១៩ នៅឯព្រំដែនអន្តរកូរ៉េ ។

លោក ត្រាំ បានថ្លែង​ កាលពីថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៩ថា លោកអាចមានជំនួបពិភាក្សា​គ្នាទៀត​ជាមួយ​មេដឹកនាំកូរ៉េខាងជើងនៅក្នុងដំណាច់ឆ្នាំនេះ។ ជំនួបលើកទីបួន​នេះ អាចនឹងកើតឡើង បន្ទាប់ពីជំនួប កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ហើយជំនួបទី២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងលើកទី៣ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩ នៅព្រំដែនរវាងកូរ៉េទាំង២ មិនបាន​សម្រេច​កិច្ច​ព្រមព្រៀង​ណាមួយ ស្ដីអំពីការរំសាយអាវុធបរមាណូ។

ចំណែកកូរ៉េខាងជើង វិញ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាស ​ថា ខ្លួនត្រៀម​បន្ត​កិច្ចពិភាក្សា ជាមួយសហរដ្ឋអាម៉េរិក នៅដំណាច់ខែកញ្ញានេះ ។ ​ មេដឹកនាំកូរ៉េខាងជើង លោក​គឹម ជុងអ៊ុន បានអំពាវនាវរកការបត់បែនបន្ថែមពីទីក្រុងវ៉ាស៊ីនតោន ជាពិសេសទៅ​លើបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច ក្នុងអំឡុងពេលកិច្ចពិភាក្សាបានជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាម៉េរិកនោះ ។ ​
ក្រសួងរតនាគាររបស់ សហរដ្ឋអាម៉េរិកបានចេញផ្សាយ ប្រកាសដាក់ទណ្ឌកម្មថ្មី ទាក់ទង​ទៅនឹងកូរ៉េខាងជើង ដោយគោលដៅមួយដងនេះគឺសំដៅទៅលើក្រុមហ៊ុ អ៊ីនធើណេត​ចំ​នួន​៣ដែលគ្រប់គ្រង ឬឧបត្ថម្ភ គាំទ្រដោយរដ្ឋកូរ៉េខាងជើង ។ ​ នេះបើតាម គេហទំព័រ របស់​ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ។ ​

ការដាក់ទណ្ឌកម្មនោះ គឺបានដាក់ទៅលើ ក្រុមហ៊ុន ចំនួន៣ រួមមានៈ ទីមួយ ក្រុមហ៊ុន​Lazarus Group ទីពីរ ក្រុមហ៊ុន Bluenoroff និងទីបី ក្រុមហ៊ុន​Andariel ដែលក្រសួង​រតនាគារ​សហរដ្ឋអាម៉េរិក ចាត់ទុកថា ជាក្រុមហ៊ុនចោរលួចតាមប្រព័ន្ធអ៊ីនធើណេត ។ ​

ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន វាយប្រហារតាមបណ្ដាញអ៊ីនធើណេត ឧបត្ថម្ភដោយរដ្ឋកូរ៉េខាងជើង គឺជាអ្នកទទួល​ខុស​ត្រូវសកម្មភាព វាយប្រហារ តាមអ៊ីនធើណេតទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ ​ ក្រសួង​រតនាគារសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្រុមហ៊ុនទាំងបីនេះ បានគ្រប់​គ្រងទាំងមូល​លើ​រដ្ឋាភិបាលកូរ៉េខាងជើង ។ ​

សូមបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ចេញប្រកាសដូច្នេះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ចំនួន២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានប្រកាសថា ខ្លួនត្រៀមលក្ខណៈបន្តពិភាក្សា ជាមួយ​សហរដ្ឋអាម៉េរិក នៅចុងខែកញ្ញានេះ​ ។ ​

ស្ថានការណ៍នៅឧបទ្វីបកូរ៉េ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ កាលពីឆ្នាំមុន បន្ទាប់ពីមេ​ដឹក​​នាំកូរ៉េខាងជើង លោកគឹម ជុងអ៊ុន បាន ជួបពិភាក្សា ជាមួយលោកម៉ូន ជេអីន ប្រធា​នាធិបតីកូរ៉េខាងត្បូង ហើយនិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ។ ​

កាលពីខែមិថុនា ឆ្នាំ២០១៨ លោកគីម និងលោកត្រាំ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលកំណត់ថា កូរ៉េខាងជើង នឹងខិតខំប្រឹងប្រែងឆ្ពោះទៅរក ការរំសាយ​កម្មវិធីអាវុធ​នុយ​ក្លេអ៊ែរពីឧបទ្វីបកូរ៉េ ជាថ្នូរនឹងការបញ្ឈប់សមយុទ្ធយោធារវាង​កូរ៉េខាង​ត្បូង និង​សហរដ្ឋ​អាម៉េរិក ព្រមទាំងដកទណ្ឌកម្មសេដ្ឋកិច្ចខ្លះពីសហរដ្ឋអាម៉េរិក ។ ​

ទោះបីយ៉ាងណាក៏ដោយ ដំណើរការពិភាក្សា បានជាប់គាំងនៅក្នុងឆ្នាំនេះ ដោយស្ថាន​ការណ៍កំពុងតានតឹង ចំពោះកូរ៉េខាងជើង ដែលបានបន្តបាញ់​សាកល្បងកាំ​ជ្រួចមីស៊ីល មិនព្រមឆ្អែតឆ្អន់នោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print