ក្មេងសិស្សសាលាប្រទះឃើញគ្រាប់បែក២គ្រាប់ យួទៅឲ្យមេភូមិ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ គ្រាប់បែកចំនួន២គ្រាប់ (គ្រាប់បែកដងឈើ១ និងផ្លែទឹកដោះ១) ដែលគេយកទៅដាក់ក្នុងបំពង់ទឹកក្តៅ ត្រូវបានក្មេងសិស្សសាលាប្រទះឃើញ ហើយក៏យួទៅឲ្យមេភូមិ។
 ទាក់ទងនិងករណីនេះសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៥នៅខាងជើងភូមិអំពុកប្រមាណ៣០០០ម៉ែត្រ ស្ថិតនៅ ឃុំកណ្តោលជ្រុំស្រុកពញាក្រែក មានក្មេងសិស្ស សាលាបានដើរមករៀនក៍បានប្រទះឃើញបំពង់ទឹកក្តៅ ទុកចោលក្បែរផ្លូវរទេះ ខាងជើងភូមិអំពុក ហើយក៍បើកមើលឃើញគ្រាប់បែកនៅក្នុងបំពង់ទឹកក្តៅនោះចំនួន២ គ្រាប់ ក៍យកទៅប្រគល់ជូនលោកមេភូមិអំពុក ហើយនៅថ្ងៃដដែលវេលាម៉ោង១,៣០នាទី ទើប ប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ ទទួលបានពីលោកមេភូមិយករក្សាទុក៕វណ្ណះ 
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print