ភ្នំពេញ៖ សម្តេចវិបុលសេនាបតី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី បានចេញ ព្រះរាជក្រឹត្យមួយ តែងតាំងអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន២រូប និងទីប្រឹក្សាក្រសួងព័ត៌មាន បន្ថែមចំនួន ១៧រូប។
នេះបេីយោងតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី ១៤ ខែកញ្ញាម្សិលមិញនេះ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ ក៏បានចេញព្រះរាជក្រឹត្យមួយតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានចំនួន១០៦រូប ផងដែរ។ ដូច្នេះសរុបមកទីប្រឹក្សាក្រសួងព័ត៌មានបច្ចុប្បន្នមានចំនួន ១២៣រូប ៕
...
ដោយ៖ ចេស្តា