ភ្នំពេញ៖បើតាមគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះសារថា អតីតតរាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណៈភាពហើយកាលពីព្រឹកថ្ងៃទី១៦ខែកញ្ញានេះ ដោយសារជំងឺក្រិន ថ្លើម ហើយសពលោក ត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដំណឹងមរណៈភាពរបស់អតីតតារាសម្តែងរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈជាច្រើនចូលរួមសោក ស្តាយ ចំពោះការបាត់បង់អតីតតារាសម្តែងរូបនេះ ។ ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដល់អតីតតារាសម្តែងរូបនេះផងដែរ ។ រូបរាងធ្លាប់តែស្រស់សង្ហា ប៉ុន្តែពេលនេះអតីតតារាសម្តែង ជ័យ រិទ្ធី ហៅតូ ស្រាប់តែធ្លាក់ខ្លួនឈឺដុនដាបមើលស្ទើលែងស្គាល់ព្រោះតែជំងឺថ្លើមធ្វើទុករហូតស្គមរីងរៃព្រោះតែដល់ដំណាក់កាលចុងក្រោយ។
គួរបញ្ជាក់ដែរថារឿងដែលគួរឱ្យសង្វេគខ្លាំងណាស់ពេលនេះដែរស្ថានភាពជម្ងឺរបស់តារាសម្តែង ណូ ជ័យរិទ្ធី កាន់តែធ្ងន់ធ្ងរជាងមុន ដែលពេលនេះដែរមន្ទីរពេទ្យនៅក្នុងស្រុកក៏លែងទទួលព្យាបាលហើយ។ លោក ណូ ជ័យរិទ្ធី ដែលធ្លាប់តែមានរូបរាងស្រស់សង្ហានិងមានគីឡូដល់ទៅ ៩០ គីឡូនោះ បានបានធ្លាក់ខ្លួនស្គមស្លេកស្លាំងស្ទើរមើលមិនស្គាល់។
បើតាមប្រភពក្រុមគ្រួសារបានបន្ថែមថាពេលនេះ លោកស្ថិតនៅផ្ទះដោយសារតែខាងគ្រូពេទ្យប្រាប់ថាត្រូវចំនាយអស់មួយម៉ឺនដុល្លារតែរស់បានតែមួយខែប៉ុណ្ណោះ ទើបលោក ណូ ជ័យរិទ្ធី ហៅតូ សម្រេចមកផ្ទះវិញ ។ មានការលើកឡើងដែរថាស្ថានភាពជំងឺនេះធ្ងន់ធ្ងរត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះក្រោយពីបាត់មុខលោកក្នុងវិស័យសិល្បៈ៕ ដោយ វឌ្ឍនា