គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រប្រទេសព្រុយណេដារូសាឡាម និងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងស្ថាប័នរដ្ឋចំនួន៦ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូកម្ពុជាសរុបចំនួន ១៣រូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេស ព្រុយណេដារូសាឡាម ក្នុងដំណើរទស្សនកិច្ច ផ្លូវការនេះ ជាការអញ្ជើញរបស់ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូសាឡាម គណៈប្រតិភូនឹងអញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ Hassanal Bolkiah Mu’izzaddin Waddaulah​ ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារូសាឡាម ក្នុងគោលបំណង ផ្ដល់ភាពកក់ក្ដៅ ក្នុងការទំនាក់ ទំនងសាមគ្គីភាព មិត្ដភាព លើគ្រប់វិស័យ ក្នុងដំណើរទស្សនកិច្ចនេះក៏និងបន្ដជួប ពិភាក្សាការ ងារជាមួយរដ្ឋមន្រ្តីក្រសួងចំនួន៦ រួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងហិរញ្ញវត្ថុ ,ក្រសួងអប់រំ ,ក្រសួងថាមពល កម្លាំងពលកម្ម​ និងឧស្សាហកម្ម ក្រសួងកិច្ចការសាសនា និងក្រសួងធនធានធម្មជាតិ និងទេសចរណ៍ ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអ្នកវិនិយោគិន មួយចំនួនទៀត ផងដែរ។
គណៈប្រតិភូបានចេញដំណើរ នៅអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ នៅថ្ងៃចន្ទ០៣រោច ខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយដំណើរទស្សនកិច្ចនេះ នឹងបន្តរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩​ ដោយមានការអញ្ជេីញជូនដំណេីរពីសំណាក់​ ឯកឧត្តម​ Kasmirhan Pg Hj Tahir​ ឯកអគ្គរាជទូតព្រុយណេដារូសាឡាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ថា៖ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង ពង្រីកការវិនិយោគ វិស័យឧស្សាហកម្មហាឡាល់ និងធ្វើការសិកប្បកម្ម បន្ថែមលើការរៀបចំបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង នូវនីតិវិធីគ្រប់គ្រងដំណើរធម្មយាត្រាហាជ្ជី វិស័យហ្សាកាត់ (ការប្រមូលបរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដារហាឡាល់ ។
លោកបន្តថា ជាមួយគ្នានិងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាក៏នឹងធ្វើការទំនាក់ទំនងស្នើទៅរដ្ឋមន្ត្រីអប់រំព្រុយណេ អោយផ្តល់អាហាររូបករណ៍លើជំនាញវិទ្យាសាស្រ្តឯកទេសសំខាន់ៗ ដោយឡែកក្នុងជំនួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺដើម្បីពិភាក្សាលើគម្រោងបង្កើតស្ថាប័នម៉ៃក្រូហិរញ្ញវត្ថុបែបឥស្លាម ដែលមាន លក្ខណ្ឌលើកលែងលើករណីការប្រាក់៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print