អាជ្ញាធរខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពិភាក្សា​ ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ការងារ​ទប់​ស្កាត់​ និង​ បង្រ្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​ ៖​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១នេះ​ ក្នុង​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់​ មានកិច្ច​ប្រជុំ​ពិភាក្សា​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ការងារ​ទប់​ស្កាត់​ និង​ បង្រ្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់ ។

កិច្ច​ប្រជុំ​ដឹកនាំ​ដោយ​លោក​ ហុង​ វិណុល​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​ក្រុម​ការងារ​ទប់​ស្កាត់​និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់គណៈ​កម្មការ​ជាតិ​ ដើម្បីទប់​ស្កាត់​ និង​បង្រ្កាប​ធនធាន​ធម្មជាតិ​ ​និង​​ លោក​ បណ្ឌិត​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ពោធិ៍សាត់​ និង​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត​ផង​ដែរ​ ​។

គោលបំណងក្នុងកិច្ច​ប្រជុំ ដើម្បីពិភាក្សា​សិក្សាស្វែងយល់ពីអ្នកពាក់ព័ន្ធសំខាន់នឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងស្វែងយល់ពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធានធម្មជាតិ​នៅក្នុងខេត្ត​ពោធិ៍សាត់​នេះ​ ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេចាត់ទុកថា​ ជា​ដែន​ដី​សុវណ្ណភូមិ​ ពីព្រោះ​ប្រទេស​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​រ៉ែមាស-រ៉ែត្បូង និង​​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិមហាសាល​ច្រើន​ផ្សេងទៀត​។ ធនធាន​មហាសាល​ទាំង​នោះ​​​មាន​វត្តមាន​នៅ​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា មាន​ទាំង​នៅ​ក្រោមដី បាត​សមុទ្រ ក្នុង​សមុទ្រ​ ក្នុង​ទន្លេ ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​សម្បូរ​​ទៅ​ដោយ​មច្ឆាជាតិ​ទឹកប្រៃ​ និង​ទឹកសាប​ ៕​ ដោយ​ ៖​ ប៉ឹម​ ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print