ស្តាយណាស់ប្រភេទត្រីដ៏កម្រ ត្រីដូហ្វីនមួយក្បាលងាប់ពីណាមកទើរនៅឆ្នេរអូរឈើទាន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ត្រីមួយក្បាលប្រភេទត្រីដូហ្វីន ត្រូវបានអ្នកនេសាទឃើញនៅឆ្នេរអូរឈើទាលនៅម៉ោងប្រមាណជា៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងសភាពដាច់រលាត់ងាប់ទៅហើយ ខណៈមូលហេតុមិនទាន់ឃើញមន្ត្រីជំនាញណាចេញមុខអះអាងត្រីដ៏កម្រមួយប្រភេទនេះងាប់ដោយសារអ្វីនោះដែរ ។

តាមប្រភពពីអ្នកឃើញឲ្យដឹងថា ត្រីដូហ្វីនមួយក្បាលនេះមានទម្ងន់ប្រមាណជិត២០០គីឡូក្រាម និងប្រវែងជាង ២០០សង់ទីម៉ែត្រ ត្រីប្រភេទនេះរស់នៅក្នុងដែនទឹកសមុទ្រ ។

មកដល់ពេលនេះ នៅមិនទាន់មានការសន្និដ្ឋានបែបណានោះទេ ខណៈខាងក្រុមការងារជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងនាំយកទៅធ្វើពិសោធន៍រកមូលហេតុ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print