នរណាទប់ទឹកភ្នែកបាន ចិញ្ចឹមកូនឲ្យធំដឹងក្តី លំបាកណាស់ទៅហើយ ចុងក្រោយកូនសងគុណឪពុកម្តាយដុតផ្ទះខ្លួនចោល ឆេះស្លាប់ឪពុក និងប្អូនប្រុស ករណីខឹងសុំលុយមិនបាន

ចែករំលែក៖

ភ្នំពេញ ៖ សូមយុវជនទាំងឡាយកុំយកគំរូតាមយុវជននេះឲ្យសោះ សោកនាដកម្មមួយបានកើតឡើងលើក្រុមគ្រួសាររងគ្រោះមួយ និងអ្នកដទៃ ខណៈយុវជនម្នាក់ដែលជាកូនបានយកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលឆ្លងឆេះផ្ទះអ្នកជិតខាងចំនួន១១ខ្នង បង្កឲ្យជនរងគ្រោះជា ក្មួយប្រុសត្រូវស្លាប់ និងឪពុករបួសធ្ងន់ ក្នុងអណ្តាតភ្លើងឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មាន ខណៈជនបង្កហេតុបានរត់គេចខ្លួនបាត់ ។
 
ប្រភភពព័ត៌មានឲ្យដឹងថា ករណីនេះផ្តើមពីកូនខឹងឪពុក នៅពេលសុំលុយមិនបាន រួចក៏យកដែកកេះដុតផ្ទះបណ្តាលឲ្យឆេះរាល​ដាល នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
 
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាយុវជនញៀនថ្នាំផងនោះបានសុំលុយឪពុក​ទិញ​ថ្នាំ សុំមិនបានខឹងរួចយកដែកកេះដុតផ្ទះឪពុកម្តាយចោល រហូត​ឆេះរាល ដាលដល់ផ្ទះអ្នកជិតខាងចំនួន១១ខ្នង ។ ប៉ុន្តែអ្វីឈឺចាប់រកទីបំផុតគ្មាននោះ គឺ ក្មួយប្រុស និងឪពុកបានស្លាប់ និងរបួសធ្ងន់ ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ហើយត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យដែល បង្កឲ្យមានមនុស្ស និងផ្ទះត្រូវឆេះ កំពុងរត់គេចខ្លួន ។
 
ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្រើឡានទឹកពន្លត់របស់សាលាខណ្ឌឫស្សីកែវ និងស្នងការក្រុង ដើម្បីជួយអន្តរាគមន៍ចំនួន២៧គ្រឿង ហើយបានរលត់ជាស្ថាពរក្នុងរយៈពេល១ម៉ោង ៕ ដោយ ៖ ជាយក្រុង


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print