ខេត្តត្បូងឃ្មុំ ៖ យោងតាមរបាយការណ៍ស្នងការខេត្តបានអោយដឹងថា កាលពីថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២ រំលងអាធ្រាត នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ មានករណី ភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ។
ផ្ទះជនរងគ្រោះដែលត្រូវភ្លេីងឆេះផ្ទះមានឈ្មោះដូចខាងក្រោមនេះ ៖
១-ឈ្មោះ ជា ចន្ធូ ភេទប្រុស សង់ពីថ្ម ឆេះខ្លះ)
២-ឈ្មោះ ហ៊ួត អេង ភេទប្រុស សង់ពីឈើ (ឆេះអស់)
៣-ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស សង់ពីឈើ(ឆេះអស់)
៤-ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី សង់ពីឈើ(ឆេះអស់)
៥-ឈ្មោះអ៊ឹង ឆាយ ភេទប្រុស សង់ពីឈើ(ឆេះអស់)
៦-ឈ្មោះ លាង សុង ភេទប្រុស សង់ពីឈើ(ឆេះអស់)
៧-ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី សង់ពីឈើ(ឆេះអស់)
៨-ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី សង់ពីឈើ(ឆេះអស់)
៩-ឈ្មោះ គ្រួច សំកេន ភេទប្រុស សង់ពីថ្ម (ឆេះខាងមុខ)
១០-ឈ្មោះ ឈិន ឈឿង ភេទប្រុស សង់ពីថ្ម(ឆេះខាងមុខ)
១១-ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាក្រោយ(ឆេះខ្លះ)
របាយការណ៍បញ្ជាក់ទៀតថា ចំពោះហេតុការណ៍នេះកម្លាំងបានប្រេីប្រាស់ឡានអន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក៦ និងខេត្ត២ ព្រមទាំងក្រុម ហុ៑នចំការកៅសូ៑មេមត់បានជួយពន្លត់ ដោយ ប្រើប្រាសទឹកសរុបអស់ ៣៥ឡាន។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អោយដឹងថា ករណីឆេះនេះ មកដល់ពេលម៉ោង៤:៣០នាទីជឹតភ្លឺ ទេីបកម្លាំងសមត្ថិច្ចគ្រប់គ្រងបានស្ទើរ១០០% ៕ ដោយ ៖ វណ្ណៈ