ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំធ្វើសន្និសីទ ស្តីពី «ករណីប្រមាថអង្គព្រះមហា​ក្សត្រ»

ចែករំលែក៖

ភ្នំពេញ ៖ ករណីទណ្ឌិត សម រង្ស៊ី ប្រមាថអង្គព្រះមហាក្សត្រ នាពេលថ្មីៗកន្លងមកនេះ ត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មាន ដោយបានអញ្ជើញគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះបានឲ្យដឹងថា ការរៀបចំធ្វើសន្និសីទនេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីគោលការណ៍ និង វិធានច្បាប់ ដែល​មានចែងជាធរមាន ក្នុងករណីធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ ។ សន្និសីទនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០ព្រឹក នាថ្ងៃស្អែកនេះ នៅជាន់ផ្ទាល់ដីសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

វត្កមានវាគ្មិនដែលនឹងអញ្ជើញចូលរួមមាន ៖ លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ,លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print