ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងសំរាប់ស្តុកកំទេច កំណាត់ក្នុងរោងចក្រ​ ឌីន លីនហ្គាមិុន ឯក

ចែករំលែក៖

ភ្នំពេញ÷អគ្គិភ័យឆាបឆេះឃ្លាំងសម្រាប់ស្តុកកំទេចកំណាត់ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់(ឌីន លីនហ្គាមិុន ឯ,ក )មួយកន្លែងយ៉ាងសន្ធោសន្ធៅខណះពេលក្រុមសារព័ត៌មានចុះទៅថតនិងផ្តិត យករូបភាពបែរជាជនជាតិចិនជាច្រើននាក់នាំគ្នាហាមឃាត់មិនឲ្យថតទៅវិញ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយបេតុង ភូមិជម្ពូវ័ន៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានផ្សែងហុយចេញពីចំណុចទីតាំកើតហេតុខាងលើខណះនោះកម្មករក្នុងរោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាច្រើនបំពង់តែមិនរលត់ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័ជាច្រើនគ្រឿងចុះមក​ជួយអន្តរាគមន៍បាញ់ពន្លត់ បង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះទៅយកផ្តិតយករូបភាពពីកន្លែងកើតហេតុបែរជាជនជាតិចិនជាច្រើននាក់ហាមឃាត់មិនឲ្យថតនិងឡាយវីដេអូហើយដេញអ្នកព័ត៌មានចេញមកក្រៅមួយសន្ទុះក្រោយមកទើបមានអ្នកបកប្រែចិនបានបញ្ជាក់ថាដោយសារជនជាតិមិនដឹងថាជាអ្នកសារព័ត៌មានទើបហាមឃាត់ដោយមានការសម្របសម្រួលពីអ្នកបកប្រែចិនទើបរឿងនេះស្ងប់ទៅវិញ។
ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះរថយន្តពន្លត់អគ្គីភ័យបានបាញទឹកអស់ចំនួន៣រថយន្តទើបបានរលត់ជាស្ថាពរវិញនៅវេលាម៉ោង១១និង៤០នាទី។
ពាក់ពន្ធ័និងគ្រោះអគ្គិភ័យខាងលើនេះជហ៊ានដំបូលសមត្ថកិច្ចសន្និដ្ឋានថាថាបណ្តាលមកពីឆ្លងចន្តរអគ្គីសនីទើបបង្កឲ្យមានកាឆាបឆេះបែបនេះ។
ចំពោះករណីអគ្គីភ័យខាងលើនេះបណ្តាលឲ្យរងការខូចខាតសម្ភារះមួួយចំនួននិងបន្ទប់សំរាប់ស្តុកកម្ទេចកំណាត់ខូចខាតស្ទើងទាំងស្រុងតែមិនបង្កឲ្យមានអ្នករបួស ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print