មនុស្សប្រុសស្រី២៥នាក់ពាក់ពន្ធ័និងថ្នាំញៀន នៅទីលានចាក់សំរាមចាស់ខណ្ឌមានជ័យ ត្រូវកម្លាំងរដ្ឋបាលខណ្ឌមានជ័យឆ្មក់បង្ក្រាប

ចែករំលែក៖

  ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកប្រត្តិបត្តិការណ៍ចុះរដ្ឋបាលតំបន់មិនរៀបរយនៅម្តុំទីលានចាក់សំរាមចាស់ស្ថិតនៅភូមិដំណាក់ធំនិងភូមិព្រែកទល់ ក្នុងសង្កាត់ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីដែលនិងពាក់ព័ន្ធនិងគ្រឿងញៀនបានមនុស្ស២៥នាក់ និងដកហូតថ្នាំញៀនចំនួន២១​កញ្ចប់ (ធំ២កញ្ចប់) រួមនិងសម្ភារៈសម្រាប់ច្រកនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
    ក្នុងប្រត្តិការណ៍ចុះរដ្ឋបាលលក្ខណះទ្រង់ទ្រាយធំខាងលើនេះ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាល​រង​ខណ្ឌមានជ័យ និងលោកវរៈសេនីយ៍ទោ ម៉េង វិមានតារាអធិការខណ្ឌមានជ័យ និងលោកវរៈសេនីយ៍ត្រី ណុល សុធាមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌមានជ័យ រួមជាមួយមន្ត្រីចម្រុះជាច្រើននាក់ ។
    ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២៥នាក់ក្នុងនោះមានស្រី៦នាក់ និងដកហូតថ្នាំញៀនចំនួន២១កញ្ចប់ (ធំ២កញ្ចប់) រួមនិងសម្ភារៈសម្រាប់ច្រកនិងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
   ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២៥នាក់រួមនិងវត្ថុតាងខាងលើនេះរួច កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខសងលើទៅធ្វើការសាកសួបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២។
     បច្ចុប្បន្ននេះ ជនសង្ស័យទាំង២៥នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកានអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងបន្តចាត់ការតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print