សហរដ្ឋអាមេរិក៖ អាមេរិកមានពលរដ្ឋច្រើនលំដាប់ទី៣លើពិភពលោក បន្ទាប់ពីចិន និង ឥណ្ឌា ប៉ុន្តែតម្រូវការធ្វើដំណើរ របស់ពលរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេស ចុះឡើងអាមេរិក មានចំនួនច្រើន ជាងចិន និងឥណ្ឌាទៅទៀត ។ ចំណុចទាំងនោះហើយ បាន អាកាសយានដ្ឋាន អន្តរជាតិ Hartsfield-Jackson Atlanta បំបែក ឯតទគ្គកម្ម ពិភពលោក ពីចំនួនអ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta បន្តនាំមុខនៅក្នុងតារាងជាអាកាសយានដ្ឋាន មមាញឹកបំផុតនៅលើពិភពលោក រយៈពេល២១ឆ្នាំជាប់គ្នា។
គេហទំព័រ News.com. au កាលពីថ្ងៃទី១៨ ខែកញ្ញា បានដកស្រង់ទិន្នន័យ របស់គណៈកម្មការអាកាសយានដ្ឋានអន្តរជាតិ(ACI )បានបញ្ជាក់ថា អាកាសយានដ្ឋាន Hartsfield-Jackson Atlanta ស្ថិតនៅក្នុងរដ្ឋ Georgia អាមេរិកបានបំបែកឯតទគ្គកម្ម ២១ឆ្នាំជាប់គ្នាជាអាកាសយានដ្ឋានដែលមានអ្នកដំណើរឆ្លងកាត់ច្រើនបំផុត។
តាមរបាយការណ៍ នៅក្នុងឆ្នាំ២០១៨ អាកាសយានដ្ឋានខាងលើបានស្វាគមន៍ អ្នកដំណើរ ១០៧លាននាក់ ។ ក្នុងពេលនោះចំនួនអ្នកដំណើរទូទាំងពិភពលោកនៅឆ្នាំ២០១៨មាន៨,៨ ពាន់លាននាក់ ធ្វើដំណើរតាមយន្តហោះ គឺកើនឡើង៦,៤ភាគរយ ប្រៀបធៀបនិងឆ្នាំ២០១៧។
លំដាប់ទីពីរគឺអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង មាន ១០១លាននាក់។ លំដាប់ទី៣ គឺអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Dubai អារ៉ាប់រួម មានអ្នកដំណើរ៨៩ លាននាក់ ។
អាកាសយានដ្ឋាន Hartsfield-Jackson Atlanta នាំមុខតែអ្នកដំណើរប៉ុណ្ណោះមិននាំមុខពីចំនួនការហោះហើរទៅមកនោះឡើយ។ អាកាសយានដ្ឋានដែល មានយន្តហោះចេញចូលច្រើនបំផុត គឺអាកាសយានដ្ឋាន O’Hare ở Chicago អាមេរិក ដោយមាន ជើងហោះហើរ ទៅ-មក ដល់ទៅ៩០៤លើក រួមទាំយន្តហោះដឹកជញ្ជូនផងដែរនៅក្នុងឆ្នាំ២០១៨ ៕
មែវ សាធី