ព្រះចៅអធិការវត្ដប្រាសាទសីម៉ា ហៅវត្ដអូអង្រែសុគត ដោយជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ព្រះចៅអធិការវត្ដ ប្រាសាទសីម៉ា ហៅវត្ដអូរអង្រែ ក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ព្រះនាម ឌឿសាវឿន បានសុគត នៅវេលាម៉ោង០៧.00នាទីព្រឹក ថ្ងៃ ទី១៩ខែកញ្ញាឆ្នាំ២០១៩ នៅព្តព្រះជន្មមាយុ៥៤ព្រះវស្សា ។

សមត្ថកិច្ចបានអោយដឹងថា៖ ព្រះចៅអធិការវត្តប្រាសាទសីម៉ា ហៅវត្តអូរអង្រែ ព្រះនាម ឌឿ សាវឿន ព្រះជន្ន ៥៤  ព្រះវស្សា    បានសុគតដោយជម្ងឺគាំងបេះដូង  នៅក្នុងវត្ត ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង  ។

នៅពេលសមត្ថកិច្ចបាន ធ្វើកោសល្យវិច្ចយ័រួចរកឃើញថាព្រះអធិការវត្តខាងលើ ពិតជាបានសុគតដោយជុំងឺគាំងបេះដូងពិតប្រាកដមែន ក៍បានប្រគល់ដល់ក្រុមគ្រួសាធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print