មីស៊ីលទិញពីអាមេរិក​តម្លៃរាប់ពាន់លានដុល្លារ​ តែមិនអាចការពារទីតាំងប្រេងបាន

ចែករំលែក៖

រុស្ស៊ីបានចំអក​ទៅលើប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក ដែលបានលក់​ទៅឲ្យប្រទេសសាឌីអារ៉ាប៊ី ប៉ុន្តែមិនអារាំងការវាយប្រហារទៅលើទីតាំងប្រេង​ បាន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា  «ប្រព័ន្ធមីស៊ីល Patriot ដល់ទៅជាង៨០គ្រឿង តែមិនអាចការពារ អារ៉ាប៊ីសាអូឌីតបាន»។

ក្រោយការវាយប្រហារនោះរុស្ស៊ីក៏បានស្នើដល់ប្រទេស អារ៉ាប៊ី សាអូឌីត ទិញប្រព័ន្ធការពារ​ S-400 ពីរុស្ស៊ីវិញ។  ប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធមីស៊ីល ការពារ ដែនអាកាសអាមេរិក ផាទ្រីយ៉ូត (Patriot) រហូតដល់ទៅជាង ៨០គ្រឿង ដែលត្រូវ បានដាក់ ពង្រាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបរាជ័យក្នុងការទប់ ស្កាត់ការវាយប្រហារ លើរោងចក្រប្រេងអារាំកូ (Aramco) ដោយ បណ្ដោយឱ្យយន្ដហោះដ្រូន បាញ់មីស៊ីលរំលង ក្បាលបានយ៉ាងងាយ ដោយសារតែប្រព័ន្ធ មីស៊ីលនេះគ្មានសមត្ថភាព និងប្រសិទ្ធភាព។ 

មន្ត្រីជាន់ខ្ពស់រុស្ស៊ីខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានធ្វើការអះអាង បែបនេះ ក្រោយទីបញ្ជាការយោធាអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា ប្រកាសពីគម្រោង បញ្ជូន ប្រព័ន្ធមីស៊ីលការពារដែនអាកាស បន្ថែមទៀតឱ្យអារ៉ាប៊ីសាអូឌីត។ បន្ថែមពីលើ នេះបើ តាមមន្ត្រីដដែល បរាជ័យធ្វើការទប់ទល់ជាមួយយន្ដហោះដ្រូន ឬមីស៊ីលតូចតាច ហើយនេះក៏សបញ្ជាក់ឲ្យឃើញផងដែរថា វាមិនអាចឆ្លើយតប ទាន់ពេលវេលាទៅនឹង ការវាយប្រហារ។

គួរជម្រាបថា កាលពីសប្ដាហ៍មុនរោងចក្រប្រេងពីរកន្លែងរបស់ក្រុមហ៊ុនប្រេង អារ៉ាប៊ី សាអូឌីត Aramco បានរងការវាយប្រហារដោយយន្ដហោះដ្រូន និងគ្រាប់មីស៊ីល ហើយ ក្រោយ ឧប្បដិហេតុនេះដែរ សហរដ្ឋអាមេ រិក និងអារ៉ាប៊ីសាអូឌីតបានចោទថា អ៊ីរ៉ង់គឺជាអ្នក ជាប្រព្រឹត្ត បើទោះជាក្រុមឧទ្ទាមហ៊ូទី (គាំទ្រដោយអ៊ីរ៉ង់) ចេញមុខទទួលខុសត្រូវក៏ដោយ។ ម្យ៉ាងវិញទៀត ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន ក៏បានព្រលយពាក្យសម្តីផងដែរថា រុស្ស៊ីត្រៀមខ្លួនជានិច្ចក្នុងការលក់ប្រព័ន្ធមីស៊ីល S-300 និង S-400 ឱ្យអារ៉ាប៊ីសាអូឌីតយកទៅការពារខ្លួន ខណៈមីស៊ីលទាំងនេះកំពុងការពារអ៊ីរ៉ង់ និងតួកគីប្រកបដោយប្រសិទ្ធភាព៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print