រថយន្តដឹកទឹកកកបើកបុករថយន្តដឹកកម្មកររោងចក្រកិនស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយសារតែរថយន្តដឹកទឹកកកបានបើកបុករថយន្តដឹកកម្មករោងចក្របណ្តាលអោយនារីម្នាក់បានស្លាប់បាត់បង់ជីវិត និង២៣នាក់រងបួសធ្ងន់ស្រាល ។

IMG_4300

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជ្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ហ៊ឹម ផល្លា អាយុ២៣ឆ្នាំ រស់នៅភូមិម្តិញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រភពពីកម្មករកម្មការិនីបានដឹងថា នៅមុនពេលកើតហេតុខណៈរថយន្តដឹកកម្មម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AD-0024 ធ្វើដំណើរតាមផ្លូវទំនបកប់ស្រូវក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកទឹកកកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3C-9850បើកក្នុងទិសដៅពីជើងទៅត្បូង និងរថយន្តស្របទិសគ្នា មកបុកពីក្រោយពេញទំហឹងបណ្តាលកម្មការិនីម្នាក់ធ្លាក់ពីលើរថយន្តក៏ត្រូវរថយន្តបង្កកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង។ ដោយឡែកកម្មការិនីផ្សេងទៀតបានធ្លាក់មកក្រោមនិងប៉ះទង្គិចជាមួយរថយន្ត​រងរបួសធ្ងន់ស្រាលចំនួន ២៣នាក់ ចំណែកអ្នកបើករថយន្តបង្កររត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍ផ្លូវគោកធ្វើកាវាស់វេង និងស្ទូូចនាំយកទៅរក្សារទុកការិយាល័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

IMG_4297

IMG_4302

IMG_4298

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print