ស្លាប់ជិត២០នាក់ និងរាប់រយនាក់កើតជំងឺគ្រុនឈាននៅប៉ាគីស្ថាន

ចែករំលែក៖

រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការកម្ចាត់មូសខ្លា ដែល​បង្កឲ្យកើតជំងឺ​គ្រុណឈានជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ។ តាមរបាយការណ៍​ជំងឺគ្រុន​​ឈាម​​បានឆក់យកជីវិត​ពលរដ្ឋប៉ាគីស្ថាន​យ៉ាងតិច​១៦នាក់ និង​៩ ៦៣៤នាក់​ផ្ទុក​នូវជំងឺមួយនេះ ។ 

មន្ត្រីសុខាភិបាល​ប៉ាគីស្ថាន​បានថ្លែង​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា ជំងឺគ្រុនឈាម​បានចម្លងរាល ដាល និងសម្លាប់ពលរដ្ឋអស់១៦នាក់ហើយ និង​៩ ៦៣៤នាក់ផ្សេងទៀត​បានឆ្លងគិតក្នុងឆ្នាំ២០១៩នេះ ។ 

ប្រភពបញ្ជាក់ថា គ្រាន់តែ​ខេត្តភាគខាងត្បូង Sindh មានករណីជំងឺគ្រុនឈាមនេះ​២ ១៣២នាក់, ខេត្ត Punjab ភាគខាងកើត​របស់ប៉ាគីស្ថាន មាន ២ ៨១៦ករណីគ្រុនឈាម, ខេត្ត Balochistan ភាគនិរតី​ ១ ៧៧២ ករណី, ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ ១ ៦១២ករណី, រដ្ឋធានីអិស្លាម៉ាបាដ ១ ២១០ករណី និង​តំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន មានផ្ទុះជំងឺគ្រុនឈាម​៩២ករណីផងដែរ ។ 

ក្នុងចំណោមអ្នកជំងឺគ្រុនឈាមទាំងនោះ ៨នាក់បានបាត់បង់ជីវិត​នៅក្នុងខេត្ត Sindh, នៅខេត្ត Balochistan ស្លាប់៣នាក់, ទីក្រុងអិស្លាម៉ាបាដ ស្លាប់៣នាក់ និង​ខេត្ត Punjab ស្លាប់២នាក់ ។ 

មន្ត្រីពាក់ព័ន្ធនៅក្នុងប្រទេសនេះ ក៏បានចាត់វិធានការ​សម្អាត និងកម្ចាត់ទីជម្រក​បង្កើតសត្វមូស​ ដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាមផងដែរ ។ 

ស្ថិតិរបស់មន្ត្រី​ប៉ាគីស្ថាន​ តាំងពីឆ្នាំ២០១០រហូតមក ប៉ាគីស្ថានមានជំងឺគ្រុនឈាម​នេះជាង ៦០ ០០០ករណី ក្នុងនោះ ៣៥០ករណី​បានស្លាប់​នៅទូទាំងប្រទេស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print