ចិនជួយគ្រប់ប្រទេសទាំងអស់​ ដោយមិនបានអូសទាញប្រទេសណាមួយ ជាប់អន្ទាក់បំ​ណុល​ឡើយ

ចែករំលែក៖

បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ចិនថាកំពុងតែអូសទាញប្រ​ទេសមួយចំនួន​ឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល  ក្នុងនោះមានប្រទេសម៉ាឌីវជាដើម ​។ ពេលថ្មីៗនេះ រដ្ឋមន្ត្រី​ការ​បរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសម៉ាល់​ឌីវមិនមែនកំពុងជាប់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់​សមុទ្រ​ឥណ្ឌាមួយនេះ កំពុងជំពាក់បំណុលទីក្រុងប៉េកាំងជាង ៣ពាន់លានដុល្លារ។ 

ព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដកស្រង់សម្តីលោក វ៉ាង យី ធ្វើឡើងនៅក្នុងជំនួបជាមួយសមភាគីម៉ាល់ឌីវ លោក អាប់ឌុលឡាហ៍ ហ្សាហ៊ីដ (Abdulla Shahid) នៅឯទីក្រុងប៉េកាំង នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។ នាឱកាសនោះដែរលោកប្រមុខការទូតចិន បានលើកឡើង​យ៉ាងដូច្នេះ​ថា «កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយម៉ាល់ឌីវ គឺមានគោលដៅជួយលើកម្ពស់សុខ​មាលភាពប្រជាជនម៉ាល់ឌីវ ដោយគ្មានបង្កប់ចេតនានយោបាយ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ… ពោលគឺចិនផ្ដល់ជំនួយដោយគ្មានលក្ខខណ្ឌ ហើយមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ម៉ាល់ឌីវឡើយ… ដូច្នេះគ្មានមូលដ្ឋាន ឬហេតុផលណាមួយថា ម៉ាល់ឌីវកំពុងជាប់ក្នុងអន្ទាក់បំណុលរបស់ចិននោះទេ»។

គួរជម្រាបថា បច្ចុប្បន្នចិនត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា កំពុងប្រើប្រាស់ជំនួយដល់ប្រទេសតូចៗនានានៅលើពិភពលោកជា «អន្ទាក់បំណុល»។ ប៉ុន្តែទីក្រុងប៉េកាំងបានទាត់ចោលរាល់ការចោទប្រកាន់ទាំងនេះ ដោយអះអាងថា ជំនួយរបស់ខ្លួនធ្វើឡើងដោយគ្មានលក្ខខណ្ឌនយោបាយអ្វីទាំងអស់ ហើយសន្យានឹងផ្ដល់ជំនួយទៅគ្រប់ទីកន្លែង ដែលប្រទេសលោកខាងលិចមិនរវីរវល់៕

...

Chinese Foreign Minister Wang Yi and Foreign Minister of Maldives Abdulla Shahid sign documents during the signing ceremony at the end of the meeting at Diaoyutai State Guesthouse, in Beijing, China September 20, 2019. Andrea Verdelli/Pool via REUTERS

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print