ប្រទេសរុស្ស៊ី និងប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រឆាំង (វ៉េតូ) ដំណោះ ស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រដោយសមាជិកចំនួន១២ លើសមាជិកទាំងអស់ទាំង១៥ ដែលអំពាវនាវឲ្យមានកិច្ច ព្រមព្រៀងឈប់បាញ់នៅខេត្តIdlib ប្រទេសស៊ីរី ។
នេះជាការប្រឆាំងលើកទី១៣ របស់រុស្ស៊ីទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីជម្លោះស៊ីរីផ្ទុះឡើងក្នុងឆ្នាំ២០១១ ។ សកម្មភាព របស់រុស្ស៊ីបែបនេះ ក៏បានធ្វើឲ្យរាំងស្ទះដល់កិច្ចការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការស ហប្រជាជាតិ មិនអាចដោះស្រាយបញ្ហាបានជោគជ័យនោះឡើយ ។
ប្រទេសអាល្លឺម៉ង់, បែលហ្សិក និងគុយវ៉េត បានជំរុញឲ្យមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសំអាងថា មនុស្សប្រហែលកន្លះលាននាក់បានបាត់បង់ទីជម្រកនៅក្នុងខេត្ត Idlib តាំងពីពេលកងកម្លាំងរដ្ឋាភិបាលបើកការប្រយុទ្ធជាថ្មីតាំងពីអំឡុងពេល៤ខែកន្លងមកនេះ ។
ប្រទេសទាំងនេះបានព្រមានថា ការវាយប្រហារនោះអាចក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ បើសិនការជម្លោះនេះនៅតែកើតឡើង ។ ពួកគេបានជំរុញឲ្យរុស្ស៊ីមិនត្រូវប្រឆាំង(វ៉េតូ) ទៅលើអ្វីដែលពួកគេអះអាងថា ជាវិធានការ «មនុស្សធម៌សុទ្ធសាធ»នោះឡើយ ។
ក៏ប៉ុន្តែនៅបន្ទាប់ពីពិភាក្សារយៈពេលប្រហែល២សប្តាហ៍ ប្រទេសរុស្ស៊ីផ្អឹបគម្រោងនោះទុក ក្រោយពីអះអាងថា មិនបានជោគជ័យ ក្នុងការរួមបញ្ចូលការទទួលយកអំពី «ជម្រើសប្រឆាំងភេរវករ» ផងនោះ ។
ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលមិនបានជោគជ័យនោះ បានបញ្ជាក់ថា ភាគីទាំងឡាយគួរបញ្ចៀសអំពើអរិភាព, ចៀសវាងបង្កឲ្យមានស្ថានការកាន់តែអាក្រក់ខ្លាំងទៀត ខណៈដែលកំពុងតែអាក្រក់ស្រាប់ហើយអំពីមហន្តរាយមនុស្សធម៌នៅក្នុងខេត្ត Idlibនោះ ដែលចាប់ផ្តើមពីយប់ (ម៉ោងនៅទីក្រុងដាម៉ាកាស) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩តទៅ ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia បានបង្ហើបថា «សកម្មភាពមនុស្សធម៌យ៉ាងគំហុក» ដោយប្រទេសសមាជិកដទៃផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលរបបស៊ីរី ដែលគាំទ្រដោយរុស្ស៊ី ដណ្តើមបានទឹកដីគ្រប់គ្រងឡើងវិញ ។
លោកបានថ្លែងថា «ដំណោះស្រាយនេះបានបែកបាក់តាំងតែពីដំបូងមកម្ល៉េះ» ។ លោកបានចោទប្រកាន់ក្រុមអ្នកដែលគាំទ្រដំណោះស្រាយនោះថា បានកំពុងបំបែកបំបាក់ដោយចេតនាចំពោះក្រុមប្រឹក្សាសន្តិសុខ ខណៈដែលមេដឹកនាំជុំវិញពិភពលោក មានគម្រោងបើកសម័យប្រជុំពេញអង្គនៅសប្តាហ៍ក្រោយ ។
ប្រទេសរុស្ស៊ី និងប្រទេសចិនបានប្រឆាំងចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខណាមួយ ដែលសម្រេចឡើងដើម្បីផ្លាស់ប្តូរស្ថានការនៅតំបន់ខាងលើនេះ ។ ប្រទេសទាំងពីរបោះឆ្នោតប្រឆាំងចំពោះដំណោះស្រាយនោះ។
គេបានកត់សម្គាល់ជាក់លាក់ថា កិច្ចព្រមព្រៀងឈប់បាញ់នោះ មិនបានរួមបញ្ចូលប្រតិបត្តិការយោធាប្រឆាំងបុគ្គល, ក្រុម, ឬអង្គភាព ដែលសមាគមស្និទ្ធស្នាលជាមួយក្រុមភេរវកម្មនោះឡើយ ។
ប្រទេសលោកខាងលិចបានអះអាងថា ការលើកឡើងបែបនេះ មិនអាចទទួលយកបាននោះទេ ។ ការអត្ថា ធិប្បាយលើកឡើងខាងលើនេះ ទំនងជាមិនអាចបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើជនស៊ីវិលបានឡើយ។
លោក Marc Pecsteen ឯកអគ្គរដ្ឋទូលប្រទេសប៊ែលហ្ស៊ិក ប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា «ការទម្លាក់គ្រាប់បែកនៅមន្ទីរពេទ្យ, នៅសាលារៀន ក៏ដូចទីតាំងអគាររបស់ជនស៊ីវិល គឺមិនបានរងការហិនហោចបរាជ័យដល់ក្រុមភេរវកម្មនោះទេ» ។
ប្រទេសរុស្ស៊ីបានគាំទ្រកងកម្លាំងទាហានស៊ីរីរបស់លោកបាសា អាល់អាសាដ ដែលបានធ្វើប្រតិបត្តិការយុទ្ធនាការបង្ហូរឈាមរយៈពេល៤ខែកន្លងមកហើយ ដើម្បីដណ្តើមគ្រប់គ្រងដែនដីខេត្តពាយព្យ គឺខេត្ត Idlib ពីក្រុមកម្លាំងជីហាដ (jihadist)។
លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា «យើងមិនត្រូវឡូកឡំបញ្ហានយោបាយក្នុងបញ្ហាមនុស្សធម៌បានឡើយ»។ លោកបានស្នើឲ្យភាគីទាំងអស់ចូលរួមស្តារ កសាងស៊ីរីឡើងវិញ ។
ប៉ុន្តែសមភាគីបារាំង លោក Nicolas de Riviere បានថ្លែងថា «ដរាបណាមិនមានដំណោះស្រាយទាំងពីរ គឺដំណោះស្រាយនយោបាយ និងដំណោះស្រាយមនុស្សធម៌ទេ» បារាំង, ប្រទេសសហភាពអឺរ៉ុប និងប្រទេសដទៃផ្សេងទៀត មិនអាចចូលរួមផែនការស្តារ កសាងឡើងវិញណាមួយឡើយ ។
កិច្ចព្រមព្រៀងមួយសម្រេចឡើងដោយរុស្ស៊ី និងតួកគីកាលពីឆ្នាំមុន មានន័យថា ការពារការបង្ហូរឈាមនៅក្នុងទឹកដីខេត្ត Idlibនោះ ត្រូវបានរំលោភបំពាន ដោយការចាប់ផ្តមវាយប្រហារឡើងវិញកាលពីចុងខែមេសា ឆ្នាំ២០១៩។
ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា ជនស៊ីវិលជិត ១ ០០០ នាក់ត្រូវបានសម្លាប់តាំងតែពីពេលនោះ(ខែមេសា)មក ភាគច្រើនគឺការវាយប្រហារតាមដែនអាកាស និងការបាញ់ផ្លោង ។
ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ Ursula Mueller បានបញ្ជាក់ថា «ស្ថានភាពមនុស្សធម៌នៅតែស្ថិតក្នុងចំណុចគួរឲ្យភ័យខ្លាច»។
កាលពីថ្ងៃពុធ (១៨ ខែកញ្ញា) លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមអំពាវនាវជាមួយលោក Peter Maurer ប្រធានគណៈកម្មការកាកបាតក្រហម ឲ្យបញ្ឈប់ការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាសទៅលើខេត្ត Idlib ដោយលើកឡើងថា អំពីផលប៉ះពាល់យ៉ាងខ្លាំងទៅលើជនស៊ីវិល ៕