រថយន្តដឹកទំនិញធុនធំបុករថយន្តដឹកអ្នកដំណើរ របួសធ្ងន់ស្រាល៦នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ ផ្តើមចេញពីការបើកបរធ្វេសប្រហែសប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបានបង្កគ្រោះថ្នាក់ដល់រថយន្តផ្សេងទៀតបណ្តាលអោយអ្នកដំណើរចំនួន៦នាក់រងរបួសធ្ងន់_ស្រាល ខូចខាតរថយន្តទាំង២គ្រឿង ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ២៧_២៨ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0909 ក្រោយបង្កហេតុអ្នកបើករតគេចខ្លួនបាត់ ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ2AC.4140 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ របួស់ធ្ងន់កៀបជាប់នៅក្នុងកាប៊ីនរថយន្ត ដោយឡែកអ្នកជិះក្នុងរថយន្តចំនួន៥នាក់ទៀតរងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅមន្ទីពេទ្យភ្នុំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តហ៉ីយ៉ាន់ដាយ ប្រភេទដឹកទំនិញបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់ចំនុចកើតហេតុបានបើកប្រជែងរថយន្ត១គ្រឿងទៀតនៅពីមុខ ។ ពេលបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបាត់បង់ម្ចាស់ការបណ្តាលអោយបុកជាមួយរថយន្តដឹកអ្នកដំ ណើរ ចំពីមុខពេញទំហឹងកៀបអ្នកបើកបរជាប់ នៅក្នុងកាប៊ីនរងរបួសធ្ងន់ស្រាល៦នាក់ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
តាមការសន្និដ្ឋានករណីគ្រោះថ្នាក់នេះដោយសារអ្នកបើកបររថយន្តម៉ាក់ហុីយ៉ាន់ដាយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនមើលស្ថាភាពផ្លូវខាងមុខ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print